ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា ស៊ន សៀវ​ម៉ី ល្បី​ជាង កែ ឡេ​ង ?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ប្រវត្តិសាស្ត្រ​តាំងពី​ដើម​រៀង​មក​កម្ពុជា​មិន​ដែល​ទទួល​បាន​មេដាយមាស​ពី​ការ​ចូលរួម​ប្រកួត​កីឡា​ក្របខ័ណ្ឌ​អាស៊ី និង​ពិភពលោក​ទេ ដូចនេះ​វា​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់

រាជធានី​ភ្នំពេញ ៖ ជា​ប្រវត្តិសាស្ត្រ​តាំងពី​ដើម​រៀង​មក​កម្ពុជា​មិន​ដែល​ទទួល​បាន​មេដាយមាស​ពី​ការ​ចូលរួម​ប្រកួត​កីឡា​ក្របខ័ណ្ឌ​អាស៊ី និង​ពិភពលោក​ទេ ដូចនេះ​វា​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ក្នុង​សម័យ​តេ​ជោ​សែន ដែល​មាន​កីឡាការិនី​២​រូប​មាន​សមត្ថភាព​ខ្ពស់​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​ដណ្តើម​បាន​មេដាយមាស​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​កីឡា​ដូច​រៀបរាប់​ខាងលើ ។

កីឡាការិនី​ទាំង​២​រូប​ដែល​ពេល​នេះ​ទទួល​បាន​គោរមងារ​ជា «​វីរនារី​កម្ពុជា​» នោះ គឺ​កញ្ញា ស៊ន សៀវ​ម៊ី ម្ចាស់​ជ័យ​លា​ភី​មេដាយមាស​កីឡា ASIAN Games ឆ្នាំ​២០១៤ ផ្នែក​តេ​ក្វា​ន់​ដូ និង​អ្នកស្រី កែ ឡេ​ង ម្ចាស់​ជ័យ​លា​ភី​មេដាយមាស​កីឡា​ប៉េតង់​នារី​ពិភពលោក​ឆ្នាំ​២០១៣ ។

ជា​ការ​តបស្នង​ដល់​គុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​របស់​កីឡាការិនី​ទាំង​២​រូប រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្រៅពី​ផ្តល់​ប្រាក់​រង្វាន់​ជា​ច្រើន​ម៉ឺន​ដុល្លារ ក៏​បាន​រៀបចំ​ពិធី​ទទួល​ជា​ពិសេស​នៅ​វិមាន​សន្តិភាព ដោយ​មានការ​ហែ​ក្បួន​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត​ផង​។ កញ្ញា ស៊ន សៀវ​ម៉ី ត្រូវ​បាន​សម្តេច​តេ​ជោ​ផ្តល់​កិត្តិយស​ទទួល​ជួប​សំណេះសំណាល​នៅ​យប់​ថ្ងៃ​ទី​៥ ឈាន​ចូល​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៤ ចំណែក​អ្នកស្រី កែ ឡេ​ង នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​២០១៥ ។

ការ​ផ្តល់​ជូន​នូវ​មហា​កិត្តិយស​ពី​សំណាក់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ធ្វើ​ឱ្យ​កីឡាការិនី​ទាំង​២​រូប​នេះ​មានឈ្មោះ​ល្បី​ស្ទើរ​ពាសពេញ​ពិភពលោក​តាម​រយៈ​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ព្រោងព្រាត ។ ទោះបី​យ៉ាងណា មក​ដល់​ពេល​នេះ​មានការ​កត់សម្គាល់​ឃើញ​ថា កេរ្តិ៍ឈ្មោះ​កញ្ញា ស៊ន សៀវ​ម៉ី ហាក់​ល្បី​ជាង​អ្នកស្រី កែ ឡេ​ង ទោះបី​អ្នកស្រី កែ ឡេ​ង ដណ្តើម​បាន​មេដាយមាស​លំដាប់ថ្នាក់​ពិភពលោក​ដែល​មាន​កម្រិត​ធំ​ជាង​មេដាយមាស​ដែល ស៊ន សៀវ​ម៉ី ដណ្តើម​បាន​ក្តី ។

ចំណុច​នេះ​មតិ​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា អ្នកស្រី កែ ឡេ​ង ល្បី​មិន​បាន​យូរ​ដោយសារ​មិន​មាន​ប្រិ​យ​មិត្ត​ក្នុង​បណ្តាញ​សង្គម Facebook សរសេរ​សរសើរ​លើក​ពី​ស្នាដៃ​របស់​គាត់ ។ ខុស​ពី ស៊ន សៀវ​មុ​ី ដែល​មានការ​សរសេរ​កោតសរសើរ​លើក​ពី​ស្នាដៃ​ដែល​នាង​ដណ្តើម​បាន​មិន​ដាច់​ពី​សំណាក់​ប្រិ​យ​មិត្ត ដែល​ភាគច្រើន​ជា​យុវវ័យ​នៅ​ក្នុង​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ។ ជាមួយ​នេះ ភាព​ខុស​គ្នា​រឿង​វ័យ និង​ការ​រៀបចំ​ពិធី​ទទួល និង​ដង្ហែ​មុន​-​ក្រោយ​គ្នា ក៏​ត្រូវ​បាន​គេ​លើក​ឡើង​ថា បាន​ជះ​ឥទ្ធិពល​ដល់​ភាព​ល្បីល្បាញ​របស់​វីរ​កីឡាការិនី​ទាំង​ពីរ​រូប​នេះ​ដែរ ៕