ខេត្តកំពង់ស្ពឺ ៖ ដោយសង្កេតពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កើតឡើងភាគច្រើន ពិសេសនោះ គឺក្នុងឱកាសបុណ្យប្រពៃណីជាតិ
ធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរនោះ រាជរដ្ឋាភិបាលបានសម្រេចយកកម្មវិធីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ រៀបចំក្នុងការជំរុញលើកទឹកចិត្តឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។
ប្រមុខរដ្ឋាភិបាលសម្រេចយកកាលបរិច្ឆេទពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ មេសា ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមជាមួយអង្គការ សហប្រជាជាតិប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សំដៅក្រើនរំលឹកពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៨ នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដែលផ្តួចផ្តើមដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឱ្យប្រទេសជាសមាជិករៀបចំនៅក្នុងអំឡុងខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់រដ្ឋ និងរបស់ឯកជនយ៉ាងច្រើន។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ