ស្លឹកដំឡូងជ្វាជាប្រភពដ៏ល្អនៃបណ្តាវីតាមីន
របាយការណ៍នៃការសិក្សាថ្មីមួយចេញផ្សាយក្នុងព្រឹត្តិបត្រHortScienceបានបង្ហាញថា ស្លឹកដំឡូងជ្វាផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទានដ្បិតវាផ្ទុកទៅដោយបណ្តាវីតាមីន
របាយការណ៍នៃការសិក្សាថ្មីមួយចេញផ្សាយក្នុងព្រឹត្តិបត្រHortScienceបានបង្ហាញថា ស្លឹកដំឡូងជ្វាផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទានដ្បិតវាផ្ទុកទៅដោយបណ្តាវីតាមីន
របាយការណ៍នៃការសិក្សាថ្មីមួយចេញផ្សាយក្នុងព្រឹត្តិបត្រHortScienceបានបង្ហាញថា ស្លឹកដំឡូងជ្វាផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទានដ្បិតវាផ្ទុកទៅដោយបណ្តាវីតាមីនមួយចំនួនក្នុងនោះវីតាមីន B6 និងវីតាមីនរលាយក្នុងទឹកដទៃទៀត ។
ជាយូរមកហើយ ដំឡូងជ្វាត្រូវគេដឹងថាជាប្រភពនៃបណ្តាវីតាមីនB និងវីតាមីនC (អាស៊ីតអាស្ក័រប៊ិច)ដែលជាតម្រូវការសំខាន់សម្រាប់សុខភាពមនុស្ស ។ ក្រៅពីមើមដែលត្រូវបានប្រើប្រាស់យ៉ាងសាមញ្ញនិងទូលំទូលាយ ស្លឹកដំឡូងជ្វាក៏អាចយកទៅទទួលទានបាន និងប្រកបទៅដោយគុណតម្លៃសារធាតុចិញ្ចឹមយ៉ាងខ្ពស់ផងដែរ ។
ការពិសោធចំនួន៣លើកធ្វើឡើងដោយលោក Wilmer Barrera និងលោក David Pichaសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Louisiana State University សហរដ្ឋអាមេរិកទៅលើជាលិកាដំឡូងជ្វាប្រភេទផ្សេងៗគ្នា ក្នុងនោះដូចជា ស្លឹកចាស់ ស្លឹកខ្ចី(ត្រួយ) ទងស្លឹកខ្ចីៗ ពន្លកត្រួយ ដើម(ទងវារលើដី)…បានបង្ហាញពីភាពខុសគ្នានៃបរិមាណអាស៊ីអាស្ក័រប៊ិចសរុប (AA) ។ បណ្តាស្លឹកខ្ចីៗផ្ទុកអាស៊ីតអាស្ក័រប៊ិចឬវីតាមីន Cក្នុងបរិមាណខ្ពស់ជាងគេខណៈស្លឹកចាស់និងពន្លកត្រួយស្ថិតនៅលំដាប់បន្ទាប់ ។ បើប្រៀបធៀបទៅនឹង ស្លឹកខ្ចី(ត្រួយ) ទងស្លឹកខ្ចីៗ ដើម(ទងវារនៅលើដី)និងមើមនោះ ពន្លកត្រួយផ្ទុកវីតាមីនCច្រើនជាង ។
ចំណែកសមាសធាតុ Riboflavin(វីតាមីន B2)វិញគឺមានបរិមាណមិនស្មើគ្មាទេក្នុងជាលិកានីមួយៗ ។ ការពិសោធបង្ហាញថា ស្លឹកចាស់ៗរបស់ដំឡូងជ្វាផ្ទុកRiboflavinច្រើនជាងស្លឹកខ្លី មើមនិងផ្នែកផ្សេងៗទៀត ។
ក្រុមអ្នកពិសោធអះអាងថា បរិមាណវីតាមីន B6ក្នុងស្លឹកដំឡូងជ្វាគឺមានច្រើនមិនចាញ់បរិមាណវីតាមីន B6ក្នុងបន្លែមួយចំនួនតួយ៉ាងដូចជា ខាត់ណាខៀវ ការ៉ុត ខាត់ណាលឿង ផ្លែចេក និងផ្លែប៊័រនោះឡើយ ៕
ចែករំលែកព័តមាននេះ