សប្បុរសជនរស់នៅក្រៅប្រទេសអំពាវនាវរកការឧបត្ថម្ភក្នុងការកសាងសេនាសនទាន ស្ថិតនៅលើភ្នំស្រួច កំពូលភ្នំត្បែង
លោក អ៊ុក សំអឿន ដែលជាអនិកជនរស់នៅប្រទេសស្វីស បានផ្ញើលិខិតមកកាន់សារព័ត៌មានកោះសន្ដិភាព អំពាវនាវជូនដល់ទ្រង់ ឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី សប្បុរសជន ពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេសដែលជាអ្នកជឿជាក់ គោរព ស្រលាញ់ និង ទ្រទ្រង់នូវព្រះពុទ្ធសាសនា សូមមេត្ដាជួយជ្រោមជ្រែងទំនុកបំរុង ឧបត្ថម្ភក្នុងការកសាង សេនាសនទានដែលស្ថិតនៅលើភ្នំស្រួច កំពូលភ្នំត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ ដោយទឹកចិត្ដភក្ដី មេត្រីភាព មានសទ្ធាជ្រះថ្លា ខ្លាំងក្លាជាទីបំផុត
ចែករំលែកព័តមាននេះ