ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង​ជួញដូរ​ផ្លូវភេទ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លា.ប់ បើសិន​ពួក​គេ

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រមទាំង​មានការ​សង្ស័យ​ជួញដូរ​ផ្លូវភេទ និង​ប្រើ​កាហ្វេ​មាន​ជាតិ​គីមី​ផង​ដែរ​។

បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា ហាង​កាហ្វេ​នោះ​មាន​យីហោ​ណូ​គារ​កាហ្វេ ស្ថិត​នៅ សង្កាត់​សាលា​កំរើក ២​កន្លែង និង​សង្កាត់​ស្វាយ​ដង្គំ ១​កន្លែង ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ​ញឹក បាន​គាបសង្កត់​កម្លាំង​ពលកម្ម បុគ្គលិក និង​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ ដូច​ជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ ដោយ​លើក​ហេតុផល​ថា  ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុម​គ្រួសារ ហាម​មិន​ឲ្យ​ស្នាក់​នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កំសាន្ដ​យប់​ព្រលប់​ជាដើម​។ បុគ្គលិក​ដដែល​បន្ដ​ថា ប៉ុន្ដែ​បើ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូប​នោះ​មិន​ហាមឃាត់ និង​រារាំង​ឡើយ​។  លើស​ពី​នេះ​ទៀត ម្ចាស់​ហាង​កាហ្វេ​យួន​រូប​នោះ គំរាម​ថា តាម​សម្លាប់​ចោល បើសិន​ពួក​គេ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ដែល​ពួក​គេ​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ខ្មែរ ខណៈ​កម្មករ​យួន​ដែល​បំរើ​ការ​ជាមួយ​គ្នា​នោះ បែរជា​មាន​សេរីភាព​ជាង​កម្មករ​ខ្មែរ  តើ​នេះ​ជា​ច្បាប់​ខ្មែរ ដើម្បី​ឲ្យ​យួន​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​សម្រាប់​មើលងាយ​ខ្មែរ​ឬ?

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ​ណូ​គារ​នោះ សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី ដើម្បី​បំរើ​អតិថិជន​ផង​ដែរ​។ ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​ហាង​កាហ្វេ​ណូ​គា អនុវត្ដ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ ដោយសារ​ម្ចាស់​ហាង​កាហ្វេ​នោះ មាន​មន្ដ្រី​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ។ ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ដ​ច្បាប់​ទៅ​លើ​ហាង​កាហ្វេ​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ ឈ្មោះ​ញឹក​នោះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៥ ថា  លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ប្រាប់​ក្រុម​បុគ្គលិក​ទាំងនោះ ឲ្យ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ម្ចាស់​ហាង​ចូល​មក​បំភ្លឺ ជុំវិញ​ករណី​ដែល​បុគ្គលិក​ចោទប្រកាន់​ខាងលើ ប្រសិនបើ​ម្ចាស់​ហាង​នោះ ប្រព្រឹត្តិ​ដូច​កម្មករ​លើក​ឡើង​ខាងលើ​នោះ​មែន​។​លោក​បន្ដ​ថា ចំណែក​ការ​ជួញដូរ​ផ្លូវភេទ ជួញដូរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី​ជាដើម​នោះ មិនមែន​ជា​ជំនាញ​របស់​លោក​ទេ​។ លោក​បន្ថែម​ទៀត​ថា  លោក​ទទួលស្គាល់​ថា​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ​នោះ​ពិត ជា​មាន​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​មែន​។

គួរ​រំ​លឹ​ង​ផង​ដែរ​ថា តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​របស់​អ្នក​តាមដាន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​មួយ​នេះ  ស្ទើ​១០០% ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម  ហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។ ហាង​កាហ្វេ​នីមួយ​ៗ​មាន​អ្នកបំរើ​ភាគច្រើន​ជា​ក្មេង​ស្រី​ជនជាតិ​វៀត​មិន​ទាន់​គ្រប់​អាយុ និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរ​។ នៅ​ពេល​រាត្រី​ពួកក្មេង​ស្រី​អ្នកបំរើ​ហាង​កាហ្វេ​ទាំងនោះ មាន​សម្លៀក​បំពាក់​ឆើតឆាយ ខើច​លើ ខើច​ក្រោម អម​ទៅ​ដោយ​ភ្លើងពណ៌ ព្រម​ព្រៀប បាន​ដូច​ជា​កន្លែង​ឋាន​សួគ៌ា​ផង​ដែរ​៕