ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​1929​តាម​រយៈ​រូបថត តាំង​បង្ហាញ​នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ភ្នំពេញ​ភូ​គី​ត្រា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រូបភាព​ចំនួន​៨៤​សន្លឹក​ស្តែង​ឱ្យ​ឃើញ​ពី​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩២៩ ជា​ស្នាដៃ​ថត​ដោយ​លោក GEORGES PORTAL ជនជាតិ​បារាំង បាន​ដាក់​តាំង​បង្ហាញ​រយៈពេល​៤​ខែ

រាជធានី​ភ្នំពេញ ៖ រូបភាព​ចំនួន​៨៤​សន្លឹក​ស្តែង​ឱ្យ​ឃើញ​ពី​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩២៩ ជា​ស្នាដៃ​ថត​ដោយ​លោក GEORGES PORTAL ជនជាតិ​បារាំង បាន​ដាក់​តាំង​បង្ហាញ​រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៥ តទៅ នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ដាក់​តាំង​បង្ហាញ​រូបភាព​ដែល​គេ​ឱ្យឈ្មោះ​ថា «GEORGES PORTAL, អច្ឆរិយ នៃ​ឆ្នាំ​១៩២៩» ទាំង​៨៤​សន្លឹក​នេះ គឺជា​សិល្បៈ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាំង​ប្រវត្តិសាស្ត្រ និង​គំនិត​បំផុស​នៃ​កវីនិពន្ធ​ជនជាតិ​បារាំង​ដំបូង​បង្អស់ ហើយ​ជា​តួ​សម្តែង​ដ៏​មាន​សមត្ថភាព ព្រមទាំង​ជា​អ្នកដឹកនាំ​រឿង​កំប្លែង​នៃ​ប្រទេស​បារាំង ។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា រូបភាព​កម្រ​ដែល​ស្ថិត​ក្នុង​ពណ៌​ស​ខ្មៅ ត្រូវ​បាន​ថត​ដោយ​ជោគជ័យ​ពី​លោក GEORGES PORTAL ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ថែរក្សា​ដោយ​លោក Pierre- Jean Rey ។ រយៈពេល​៤​ខែ​នៃ​ការ​តាំងពិព័រណ៍​នេះ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​តាម​កន្លែង​ទទួលភ្ញៀវ​នៃ​សណ្ឋាគារ ដែល​បង្ហាញ​ពី​រូបថត​នៃ​ទីក្រុង​ភ្នំពេញ និង​ប្រាសាទអង្គរវត្ត ដែល​ត្រូវ​បាន​ថត​នៅ​ក្នុងអំឡុងពេល​ដំណើរ​ទេសចរណ៍​នៅ​អាស៊ី និង​រៀបចំ​ដោយ​លោក GEORGES PORTAL នៅ​ឆ្នាំ​១៩២៩​។ នៅ​ក្នុង​ពេលទំនេរ​លោក GEORGES PORTAL បាន​ឆ្លៀតឱកាស​ថត​យក​នូវ​សកម្មភាព​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។

លោក Charles-Henri Chevet អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា មាន​ភាព​រំភើប​រីករាយ​ក្នុង​ការ​រៀបចំ​កម្មវិធី​ដ៏​ប្រណីត​នេះ និង​បាន​ប្រកាស​ថា ភ្ញៀវ​ទាំងអស់​នឹង​អាច​ស្វែងរក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ការ​តាំងពិព័រណ៍​នេះ​គឺជា​ដំណើរ​ពី​ភ្នំពេញ ទៅ​អង្គរ​នៅ​ឆ្នាំ​១៩២៩ និង​កិច្ច​ប្រឹងប្រែង​ដោយ​ជោគជ័យ​នៅ​ក្នុង​ជីវិត ជាមួយនឹង​ការងារ​របស់​លោក GEORGES PORTAL ដែល​ជា​ការ​បង្កើត​នូវ​ចំណែក​មួយ​នៃ​ការ​ប្រមូលផ្តុំ​រូបថត​ដែល​អាច​រកបាន ផ្តល់​ទៅ​ឱ្យ​ទស្សនិកជន​បរទេស ហើយ​ជា​ការ​រំលឹក​មួយ​នៃ​ការ​ប្រឹងប្រែង​ថត​នូវ​ភាព​ជាក់ស្តែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បទ​ពិសោធន៍​ជីវិត​នា​សម័យ​នោះ ៕