ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​មក​ពី​ធនាគារពិភពលោក​ធ្វើ​បទ​បង្ហាញស្តី​ពី​កំណែទម្រង់​វិស័យ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​៣០ ​មីនា ​២០១៥ នៅ​ទីស្នាក់ការ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា មា​នទី​តាំងនៅ​ក្នុង​បណ្ណាល័យសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និងលោក​ជំទាវ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​បឹង​ត្របែក

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​៣០ ​មីនា ​២០១៥ នៅ​ទីស្នាក់ការ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា មា​នទី​តាំងនៅ​ក្នុង​បណ្ណាល័យសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និងលោក​ជំទាវ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​បឹង​ត្របែក ក្រោម​វត្តមាន លោក​បណ្ឌិត ហេង វ៉ា​ន់​ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ផង និង​លោក​បេង ស៊ី​មេ​ត មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​មក​ពី​ធនាគារពិភពលោក​ទទួល​បន្ទុក​លើ​អនុ​វិស័យ​អប់រំ​ឧត្តម​សិក្សា បាន​អញ្ជើញ​មក​ផ្តល់​កិត្តិយស​សំណេះសំណាល និង​ធ្វើ​បទ​បង្ហាញស្តី​ពីកំណែទម្រង់​វិស័យ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា ជូន​ដល់​សមាជិកសមាគម​សរុប​ចំនួន​៦៧​គ្រឹះស្ថានសិក្សា​។

លោក លី ឆេ​ង ប្រធាន​គណៈ​ប្រតិបត្តិ​សមាគម បាន​ថ្លែង​ថា​ នៅ​ក្នុង​ឱកាស​ដ៏​មមាញឹក ​និង​មាន​តម្លៃ​ អញ្ជើញ​មក​ផ្តល់​កិត្តិយស​សំណេះសំណាល​ និង​ធ្វើ​បទ​បង្ហាញស្តី​ពីកំណែទម្រង់​វិស័យ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជាជូន​ដល់​សមាជិកសមាគម​ទាំងអស់​គ្នា​បាន​ស្តាប់ និង​បង្កើន​ការ​យល់​ដឹង​ជ្រួតជ្រាប​កាន់តែ​ច្បាស់​បន្ថែម​ទៀត​។

ក្នុង​បទ​បង្ហាញស្តី​ពីកំណែទម្រង់​វិស័យ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​លោក បេង ស៊ី​មេ​ត មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​នៃ​ធនាគារពិភពលោក បាន​លើក​ឡើង​យ៉ាង​ច្បាស់លាស់ស្តី​ពីផែនការ​សកម្មភាព​រយៈពេល​ខ្លី​ដែល​ត្រូវធ្វើ​ជា​បន្ទាន់​ក្នុង​ឆ្នាំ​២០១៥-២០១៦ ដោយ​យក​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មួយ​មក​ធ្វើការ​កែទម្រង់​ឲ្យ​ក្លាយជា​សាក​វិទ្យាល័យ​គំរូ​។

លោក​បន្ត​ថា ​ក្នុង​ផែនការ​សកម្មភាព​រយៈពេល​មធ្យម​២០១៦-២០១៨ នឹង​នាំ​គ្រឹះស្ថានឧត្តមសិក្សា​១០​ទៀត ក្នុង​នោះ​៥​មក​ពី​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ និង ៥​ទៀត​មក​ពី​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​៕