អាវរបស់កីឡាករ Angel Di Maria លក់ដាច់បំផុតនៅអង់គ្លេស
ស្ព័រដាយរិក (Sports Direct) ជាហាងលក់ឧបករណ៍កីឡាដ៏ល្បីរបស់អង់គ្លេសបង្ហើបឱ្យដឹងថា អាវកីឡាករ Angel Di Maria ខ្សែបម្រើស្លាបឆ្វេងរបស់ក្លិប Man Utd លក់ដាច់បាន
ស្ព័រដាយរិក (Sports Direct) ជាហាងលក់ឧបករណ៍កីឡាដ៏ល្បីរបស់អង់គ្លេសបង្ហើបឱ្យដឹងថា អាវកីឡាករ Angel Di Maria ខ្សែបម្រើស្លាបឆ្វេងរបស់ក្លិប Man Utd លក់ដាច់បាន
ស្ព័រដាយរិក (Sports Direct) ជាហាងលក់ឧបករណ៍កីឡាដ៏ល្បីរបស់អង់គ្លេសបង្ហើបឱ្យដឹងថា អាវកីឡាករ Angel Di Maria ខ្សែបម្រើស្លាបឆ្វេងរបស់ក្លិប Man Utd លក់ដាច់បានច្រើនបំផុតនៅរដូវកាលនេះ ដោយមានគម្លាតខ្ពស់ពីអាវដែលលក់ដាច់លំដាប់ទី២ របស់កីឡាករ Alexis Sanchez នៃក្លិប Arsenal ។
ខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាក ក្រោយពីមិនបានចូលលេងក្នុងជម្រើសដំបូងរបស់ក្លិប Man Utd នារយៈពេលចុងក្រោយ បុ៉ន្តែបែរជាមានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្របាល់ទាត់តាមរយៈការលក់អាវទៅវិញ ។
ជាចុងក្រោយនេះមានរបាយការណ៍ថា អាវក្លិប Man Utd ដែលមានឈ្មោះកីឡាករអាយុ២៧ឆ្នាំរូបនេះ បានលក់ដាច់បំផុតស្ថិតក្នុងអត្រា៩,៥៩% ។ អត្រានេះនាំមុខអាវកីឡាករ Alexis Sanchez ខ្សែប្រយុទ្ធសំណព្វចិត្តរបស់ក្លិប Arsenal ដែលលក់បានក្នុងអត្រា៣,៨% ខណៈអាវលក់ដាច់លំដាប់ទី៣ គឺអាវកីឡាករ Diego Costa ខ្សែប្រយុទ្ធក្លិប Chelsea ដែលមានអត្រាលក់ត្រឹម២,២៧% ។
ចំណែកប្រភេទអាវកីឡាករចំណាស់ៗក្នុងក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេសដែលជាប់ក្នុងចំណាត់ថ្នាក់ទាំង១០ រួមមានកីឡាករវ៉េន រូនី, កីឡាករស្ទីវ៉េន ជឺរ៉ាដ និងកីឡាករ Robin Van Persie ដែលមានអត្រាលក់ត្រឹមជាង១% បុ៉ណ្ណោះ ៕
ចែករំលែកព័តមាននេះ