ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ និងដឹកជញ្ជូន​ រឹតបន្តឹង​ច្បាប់ចរាចរណ៍​ដល់អ្នកបើកបរ​​គ្រប់​ប្រភេទ​

9 ឆ្នាំ មុន

​ខេត្តព្រះវិហារ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានធ្វើការ​ពង្រឹង​ច្បាប់​​ចរាចរណ៍ និង​ព្រមាន​ដល់​អ្នកបើកបរ​​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ល្មើស​នឹង​​ច្បាប់ ការ​ប្រើប្រាស់​យាន​ជំនិះ​ខុស​បច្ចេកទេសនឹង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​វា​អាច​បង្ក​​ឱ្យ​​មាន​គ្រោះថ្នាក់ដល់​​អាយុ​ជីវិត​មនុស្ស, សត្វ ជាយថាហេតុ ។

​ខេត្តព្រះវិហារ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានធ្វើការ​ពង្រឹង​ច្បាប់​​ចរាចរណ៍ និង​ព្រមាន​ដល់​អ្នកបើកបរ​​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ល្មើស​នឹង​​ច្បាប់ ការ​ប្រើប្រាស់​យាន​ជំនិះ​ខុស​បច្ចេកទេសនឹង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់  ព្រោះ​វា​អាច​បង្ក​​ឱ្យ​​មាន​គ្រោះថ្នាក់ដល់​​អាយុ​ជីវិត​មនុស្ស, សត្វ ជាយថាហេតុ ។

​កាលពី​រសៀល​ថ្ងៃ​​ទី​២៦ ​មីនា ២០១៥ ​នៅ​អគារ​រដ្ឋបាលសាលា​ខេត្ត​ព្រះវិហារ ​លោក​ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណ​ការ និង​ដឹក​​ជញ្ជូន បាន​មាន​​ប្រសាសន៍​ថា​ ក្រសួង​នឹង​ចាត់វិធានការ​យ៉ាង​​តឹង​រឹ​ង​​បំផុត​ និង​ចាត់វិធានការ​តាម​ផ្លូ​វច្បាប់​ទៅ​លើ​អ្នកបើកបរ​យានជំនិះ​​គ្រប់​ប្រភេទប្រព្រឹត្ត​ខុស​​ច្បាប់ ដែល​ដឹក​ជញ្ជូន​លើស​ទម្ងន់, ការ​ប្រើប្រាស់យានជំនិះ​ខុស​បច្ចេក​ទេស និង​ការ​ដឹក​ជញ្ជូន​សំពីង​សំពោង​ជាដើម​ ដែល​​កន្លង​ទៅ ផ្លូវជាតិ ផ្លូវ​ក្រាលក្រួស​ក្រហមបាន​ខូចខាត​យ៉ាងដំណំ ដោយ​សារ​​ការ​ដឹក​ជញ្ជូន​លើស​​ទម្ងន់ ដែល​ច្បាប់​បាន​​កំណត់ ។ ចំណែក​ការ​ប្រើប្រាស់​យានជំនិះ​ខុស​​បច្ចេកទេស ជា​ពិសេស​រថយន្ត​ច្នៃ និង​ការ​​ដឹក​សំពីងសំពោង តែ​ងបង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ជា​ច្រើន​ករណី​​ផង​ដែរ​ក្នុង​មួយ​ឆ្នាំ​ៗ ។

ក្នុង​ឱកាស​នោះ​ដែរ លោកស៊ុ​យ សេ​រិ​ទ្ធិ អភិបាលរង​​ខេត្តព្រះវិហារក៏​បាន​មាន​ប្រសាសន៍ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្តព្រះវិហារ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​មានការ​ថយ​ចុះ​បន្តិច​​មែន ប៉ុន្តែ​អ្នកបើកបរ​ទាំងអស់​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និងបើកបរ​ចេះ​អធ្យាស្រ័យ​គ្នា។

ចៀសវាង​ការ​បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹង​ ព្រោះ​គ្រោះ​ចរាចរណ៍​​កាច​សាហាវ​ខ្លាំង​ណាស់ វា​អាច​ឆក់​យកអាយុ​ជីវិត​​មនុស្ស ​សត្វ ​តែ​មួយ​ប៉​ព្រិច​ភ្នែក​​ប៉ុណ្ណោះ ដូច្នេះ​​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​រួបរួម​គ្នា គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង
អស់​គ្នា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព