ខឹងឪពុកក្មេកពូកែផឹកស៊ីស្រវឹងរករឿងកា.ប់៥កាំបិតស្លា.ប់ក្នុងថ្លុកឈាម
ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ កុម្ភៈ ២០១៥ នៅភូមិឥន្ធៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីឃាតកម្មបង្កឡើងដោយជន
ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ កុម្ភៈ ២០១៥ នៅភូមិឥន្ធៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីឃាតកម្មបង្កឡើងដោយជន
ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ កុម្ភៈ ២០១៥ នៅភូមិឥន្ធៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះយ៉ុន អុក ភេទប្រុស អាយុ២៥ឆ្នាំ បានចាក់ទៅលើឈ្មោះប៉ាត យន អាយុ៤៥ឆ្នាំ នៅផ្ទះ និងភូមិ-ឃុំជាមួយគ្នាដែលត្រូវជាឪពុកក្មេកចុងចំនួន៥កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងនឹងឪពុកក្មេកជាជនរងគ្រោះតែងតែផឹកស៊ីស្រវឹង ហើយរករឿងវាយតប់ ជេរប្រមាថជាប្រចាំ និងមានចេតនាប៉ុនប៉ងចង់បៀតបៀនលើខ្លួនប្រាណប្រពន្ធរបស់ខ្លួន។
ជនរងគ្រោះជាមុខសញ្ញាដែលសមត្ថកិច្ចដោះលែងពីពន្ធនាគារខេត្តកណ្តាលពីបទប្លន់ និងជួញដូរគ្រឿងញៀន ។ ក្រោយករណីនេះកើតឡើងភ្លាម សមត្ចកិច្ចបានដឹកនាំកម្លាំងចុះផ្ទាល់ជាមួយអធិការប៉ុស្តិ៍ពិនិត្យកន្លែងកើតហេតុ និងតាមចាប់ខ្លួនជនសង្ស័យបាននៅស្រុកស្ទោង កាលពីវេលាម៉ោង១២ និង៥នាទីរំលងអធ្រាត្រ ដោយនាំទាំងប្រពន្ធ និងកូនតូច២នាក់ទៅជាមួយផង ដែលកូនស្រីបងអាយុ១ឆ្នាំ៧ខែ និងកូនប្រុសប្អូនអាយុ២ខែ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ