រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៥ មានបើកកិច្ចប្រជុំមួយស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងត្រៀមខ្លួនអនុវត្តនូវគោលការណ៍មួយចំនួន ក្រោមអធិបតីភាពលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកមា សុភាព អភិបាលរងខណ្ឌមានជ័យ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ, កម្លាំងនគរបាល, កម្លាំងអាវុធហត្ថ, ចៅសង្កាត់, មេប៉ុស្តិ៍ទាំង៤ និងសមាជិកគណៈបញ្ជាការឯកភាពខណ្ឌជាច្រើនរូបទៀត ។
លោកតេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានឡើងនិយាយពីគោលការណ៍មួយចំនួន ទាក់ទងនឹងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ស្តីពីបញ្ហាគ្រឿងញៀន, ចោរឆក់, ចោរប្លន់ និងចោរគាស់ផ្ទះ ។ល។ ដែលកម្លាំងនគរបាលខណ្ឌ អនុវត្តបានក្នុងអំឡុងប្រមាណខែចុងក្រោយនេះ និងបញ្ហាមួយចំនួនទៀត ដែលធ្វើមិនទាន់បានរបៀបរយល្អ នៅមានចន្លោះប្រហោង គឺកម្លាំងរបស់ខណ្ឌមានជ័យ និងធ្វើការពង្រឹងឡើងវិញ ។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានលើកឡើងនូវគោលការណ៍ត្រូវអនុត្ត
ធំៗចំនួន៥ ១-គឺអំពើឆក់ប្លន់ និងគាស់ផ្ទះ យើងសង្គេតឃើញថា មួយរយៈពេលក្រោយមកនេះ កម្លាំងនគរបាល ក៏ដូចជាកម្លាំងមានសមត្ថកិច្ចតែងតែបង្ក្រាបជារឿយៗ ជាហេតុធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋាន ត្រូវបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីមួយរយៈពេលមុន បទល្មើសកើតឡើងច្រើន ដូច្នេះនគរបាលត្រូវពង្រឹងបន្ថែមទៀត ។ ទី២-រឿងត្រួតពិនិត្រអាវុធជាតិជាតិផ្ទុះ គឺត្រូវធ្វើជារៀងរាល់៤ដង ក្នុង១ខែ មានន័យថាក្នុង១អាទិត្រម្តង ( នេះជាគោលការណ៍ត្រូវអនុវត្ត )។ ទី៣-សំណង់កំពុងសាងសង់ និង ទីតាំងអាជីវកម្មទាំងឡាយណា ដែលមិនទាន់មានច្បាប់អនុញ្ញាតឱ្យសាងសង់ ឬអនុញ្ញាតឱ្យបើករបររកស៊ីអាជីវកម្មផ្សេង គឺត្រូវផ្អាក ទីតាំងទាំងនោះជាបន្ទាន់ និងហៅម្ចាស់អាជីវកម្មមកធ្វើការពន្យល់ណែនាំពីក្បួនច្បាប់ទម្លាប់ ។ ប៉ុន្តែបើក្នុងលក្ខខណ្ឌជននោះ មិនធ្វើការណែនាំរបស់សាលាខណ្ឌ និងសាលារាជធានីនោះទេ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ ។ ទី៤-កម្លាំងនគរបាលត្រូវចូលរួមសហការជាមួយ នគរបាលការិយាល័យជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គោលការណ៍ដែលបានដាក់ឱ្យអនុវត្តជាដាច់ខាត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ