ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ពន្ធ​នៅ​តែ​ជួ​ប​បញ្ហា ​អ្នកមាន​ដី​ ឬ​លំនៅឋា​ន​ធំ​ៗ និង​អ្នក​ប្រើប្រាស់​ស្លាក​លេខ(ខ​.​ម)(ន​.​ប)​មិន​ព្រម​បង់ពន្ធ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​គង់ វិបុល ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយ​ពន្ធដារ​បាន​លើក​ឡើង​ថា «នៅ​រាជធានី​ភ្នំ​ពេញការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​នៅ​តែ​ជូ​ប​បញ្ហា​ដោយសារ​អ្នកមាន​ដី​ ឬ​លំនៅ​ឋា​ន​ធំ​ៗ

រាជធានី​ភ្នំពេញ ៖ លោក​គង់ វិបុល ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយ​ពន្ធដារ​បាន​លើក​ឡើង​ថា «នៅ​រាជធានី​ភ្នំ​ពេញការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​នៅ​តែ​ជូ​ប​បញ្ហា​ដោយសារ​អ្នកមាន​ដី​ ឬ​លំនៅ​ឋា​ន​ធំ​ៗ និង​អ្នក​ប្រើប្រាស់​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ (ខ​.​ម) (ន​.​ប) និង​ស្លាក​លេខ​រាជការ​នានា មិន​ព្រម​បង់ពន្ធ តែ​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ ​ឬ​ដី​តូច​ៗ​បាន​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​មិន​ដែល​ខាន ។​

លោក​គង់ វិបុល ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយ​ពន្ធដា​រលើក​ឡើង​បែប​នេះ​ក្នុង​ពេលលោក​អញ្ជើញ​ជា​អធិបតី​ជាមួយ​លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ពិសេស​មួយនៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី២៩ មក​រា​ ២០១៤ ដោយ​មានការ​ចូលរួម​ពី​អភិបាល​គ្រប់​ខណ្ឌ លោក​ទូច ណា​រ៉ុ​ថ​ អគ្គស្នងការ​រង​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្នងការ​នគរ​បាលរាជធានី​ភ្នំពេញ ប្រធាន​គ្រប់​មន្ទីរ និង​មន្ត្រី​ជា​ប្រធាន​សាខា​ពន្ធដា​រខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នោះ​ធ្វើ​ឡើង​ក្នុង​បំណងត្រួតពិនិត្យ​នៃ​ការ​ប្រកាស​បង់ពន្ធ និង​ដាក់​វិធានការ​ក្នុង​ការ​ប្រមូល​ពន្ធ ជា​ពិសេស​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ រួម​ទាំង​ពន្ធ​អចលនទ្រព្យ​ផ្សេង​ៗ និង​ផែនការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ ។

លោក​គង់ វិបុល ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយ​កពន្ធដារ​មាន​ប្រសា​ស​ន៏​ថា «ការ​បង់​អចលនទ្រព្យ​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៤ គឺ​បាន​លើស​ផែនការ​កំណត់​ តែ​យ៉ាងណា​ការ​ប្រមូល​ពន្ធ​នៅ​ជូ​ប​បញ្ហា​ដោយសារ​អ្នក​បង់​នៅ​តែម​កបង់ ចំណែកឯ​អ្នក​មិន​បង់​នៅ​តែ​មិន​បង់ ជា​ពិសេស​អ្នកមាន​ដី ឬ​ភូមិ​គ្រឹះ​ធំ​ៗ និង​អ្នក​ប្រើប្រាស់​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ (ខ​.​ម)  (ន​.​ប) និង​ស្លាក​លេខ​រាជការ​នានា​មិន​ព្រម​បង់ពន្ធ​ដែល​ភាគច្រើន​មន្ត្រី​មាន​អំណាច និង​អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព