ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ នឹងនិវត្តន៍ពីចូលរួម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​នៅប្រទេសស្វីសយប់នេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ​និងគណៈ​

រាជធានីភ្នំពេញ ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ​និងគណៈ​ប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹងវិលនិវត្តន៍​មកដល់ប្រទេសកម្ពុជាវិញ​នៅម៉ោង៨យប់ថ្ងៃទី២៦​ មករា ​២០១៥​ បន្ទាប់ពីបាន​អញ្ជើញទៅចូលរួម​កិច្ចប្រជុំប្រចំា​ឆ្នាំ​នៃ​វេទិកា​​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ២០១៥ ​នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ​ ប្រទេសស្វីស ។

កិច្ចប្រជុំប្រចំា​ឆ្នាំ​នៃ​​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ២០១៥ ​នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ​ប្រទេសស្វីស ​ដែលបានបា្ររព្ឋធ្វើពីថ្ងៃទី២១​ដល់ថ្ងៃទី២៤​ មករា បាន​ពិភាក្សាទៅ​លើបញ្ហាសេដ្ឋកិច្ច​ថ្នាក់តំបន់​និងពិភពលោក​ក្នុងបរិបទភូមិសាស្រ្តនយោបាយ ​និង ​សេដ្ឋកិច្ចដែលកំពុងវិវត្តន៍ជាសកល ​ក្នុងនោះ​​សម្តេចតេជោ​ក៍បានឡើងថ្លែង​វេទិកាវិនិយោគក្រោមប្រធានបទ​ “កម្ពុជា៖​សករាជថ្មីនៃ​​កាលានុវត្តភាព ​កំណើន​ ការផ្លាស់ប្តូរ ​​និងសមាហរណកម្មអាស៊ាន” ​ជូនដល់​អ្នក​វិនិយោគស្វីស ​ដើម្បីកៀរគ​មកដាក់ទុន​រកស៊ីនៅកម្ពុជា។

សម្តេចតេជោ ​ហ៊ុន សែន ,​ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ​និង​គណៈប្រតិភូជាន់ខ្ពស់​​អមដំណើរ​បានចាកចេញ​ពីកម្ពុជាកាលពីយប់ថ្ងៃទី២០ មករា ​ហើយក្រៅពីចូលរួមក្នុងវេទិកាខាងលើ​ សម្តេចនាយករដ្ឋមន្រ្តី​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ បាន​ទទួល​ជួបសំណេះ​សំណាល​​​ជាមួយប្រជាពលរដ្ឋខ្មែរ​ដែលរស់​នៅ​ក្នុងប្រទេសស្វីស​ផងដែរ ៕