ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​៧០​ឆ្នាំ​កើត​ជម្ងឺ​ទឹកនោមផ្អែម​ហើម​រលួយ​ខ្លោច​ដាច់​ម្រាមជើង​និង​ប្រអប់ជើង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័​យ​៧០​ឆ្នាំ​ម្នាក់​ មាន​ជម្ងឺ​ទឹកនោមផ្អែម ហើម​រលួយ​ត្រឹម​ប្រអប់ជើង​មួយ​កំណាត់​ខាងឆ្វេង​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័​យ​៧០​ឆ្នាំ​ម្នាក់​ មាន​ជម្ងឺ​ទឹកនោមផ្អែម ហើម​រលួយ​ត្រឹម​ប្រអប់ជើង​មួយ​កំណាត់​ខាងឆ្វេង​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត ​ដើម្បី​សង្គ្រោះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​៦ ​មក​រា ​២០១៥ ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ វ៉ា ​សា​មិន អាយុ​៧០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ភ្នំស្រូវ​ ឃុំ​រាជ្យ​មន្ទីរ ​ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង គឺ​មាន​ជម្ងឺ​ទឹកនោមផ្អែម​ ចាប់តាំងពី​ឆ្នាំ​២០០៤ ​មក​ម្លេះ​ រហូត​មកដល់​ថ្ងៃ​ទី​១៥ ​ធ្នូ ​២០១៤ ​ស្រាប់តែ​ចាប់ផ្តើម​ហើម ​ខ្នងជើង​ឆ្វេង​ ដោយ​មាន​ជីវភាព​ក្រីក្រ​ មិន​បាន​មក​មន្ទីរពេទ្យ​ព្យាបាល​ទេ រ​ហូត​មក​ដល់​ថ្ងៃ​ទី​២៧ ​ធ្នូ ​២០១៤​ ក៏​រលួយ​ធ្លាយ​ខ្ទុះ​ចេញ​មក ​ទើបក្រុមគ្រួសារបញ្ចូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល រហូត​មក​ដល់​ថ្ងៃ​៦​ មក​រា ​២០១៥​ស្រាប់តែ​ស្វិត​ឡើង​ព​ណ័​ខ្មៅ ​ដូច​ធ្យូង​ រលួយ​ដាច់​ត្រឹម​ប្រអប់ជើង​តែ​ម្តង ហើយ​ចាប់ផ្តើម​ឈឺ​ចុកចាប់​ និង​ហត់​ពិបាក​ដកដង្ហើមយ៉ាង​ខ្លាំង​។

លោកគ្រូ​ពេទ្យ​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​រង​គ្រោះ​ទុក​ជម្ងឺ ឲ្យ​ទុំ​ជោ ទើប​មក​ព្យាបាល​ គឺ​វា​ហួសពេល​ទៅ​ហើយ ​អ្នកមាន​ជម្ងឺ​ទឹកនោមផ្អែម ត្រូវ​តែ​មក​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទៀងទាត់​ ពិនិត្យ​ជាតិ​ស្ករ​ជា​រៀង​រាល់​ខែ​ ហើយ​ការ​ធ្វើ​ដំណើរ​ត្រូវ​ប្រុង​ប្រ​យ័​ត្ន ​កុំ​ឲ្យ​មាន​ដាច់​រលាត់​ សូ​ម្បី​តែ​តិចតួច វា​អាច​ក្លាយជា​មហារីក​បាន​ ពិបាក​នឹង​ព្យាបាល​ខ្លាំង​ណាស់ គឺ​មេរោគ​ស៊ីរាលដាល​ធំ​ឡើង​ៗ ​រហូត​ក្លាយជា​មហារីក ​អាច​ស្លាប់​បាន ​ប្រសិនបើរស់​ ក្នុង​ការ​ឈឺចាប់​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ​ ៕