ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន លោកស្រី​ឧកញ៉ា សុខ ច​ន្ធី លះបង់​ដល់​ថ្នាក់​ហ្នឹង ដើម្បី​កិច្ចការ​សប្បុរសធម៌ និង​សង្គម

8 ខែ មុន
  • ភ្នំពេញ

លោកស្រី​ឧកញ៉ា សុខ ច​ន្ធី គឺជា​អ្នកជំនួញ​ដែល​សកម្ម​នឹង​កិច្ច​ការងារ​សប្បុរសធម៌​។ ជា​រឿយ​ៗ លោកស្រី​ឧកញ៉ា សុខ ច​ន្ធី តែងតែ​ចំណាយ​ពេលវេលា​, និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​សង្គ្រោះ​​ដល់​ប្រជាជន​រង​គ្រោះ​ដោយសារ​

រាជធានី​ភ្នំពេញ ៖ លោកស្រី​ឧកញ៉ា សុខ ច​ន្ធី គឺជា​អ្នកជំនួញ​ដែល​សកម្ម​នឹង​កិច្ច​ការងារ​សប្បុរសធម៌​។ ជា​រឿយ​ៗ លោកស្រី​ឧកញ៉ា សុខ ច​ន្ធី តែងតែ​ចំណាយ​ពេលវេលា​, និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​សង្គ្រោះ​​ដល់​ប្រជាជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​, អគ្គិភ័យ​, កុមារ​កំព្រា​, ស្ត្រី​មេម៉ាយ​, មនុស្ស​ចាស់ និង​ប្រជាជន​ទីទាល់​ក្រ​។

លោកស្រី​ឧកញ៉ា សុខ ច​ន្ធី បាន​ឲ្យ​ដឹង​ថា ការ​ជួយ​អ្នក​ដទៃ គឺជា​ទាន ជា​បុណ្យ​កុសល ដែល​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​នៅ​ពេល​ដែល​យើង​មាន​សុធា​ជ្រះថ្លា ធ្វើបុណ្យ​ដោយ​ចិត្ត​ស្មោះ​នោះ យើង​នឹង​ទទួល​បាន​ក្តី​សុខ និង​ស្នាមញញឹម​មក​ឲ្យ​ខ្លួនឯង និង​ក្រុម​គ្រួសារ​។

លោកស្រី​ឧកញ៉ា សុខ ច​ន្ធី បាន​គូសបញ្ជាក់​ថា «​ស្នាមញញឹម​របស់​ពួក​គាត់ គឺជា​ក្តី​ស្រុ​ខ​របស់ខ្ញុំ​! យើង​រស់នៅ​ក្នុង​សហគមន៍​តែ​មួយ​, ប្រទេស​ជាតិ​តែ​មួយ​, យើង​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក សូម​តាម​ពាក្យស្លោក​ខែ្ម​រ​ស្រឡាញ់​ខ្មែរ​, ខ្មែរ​ជួយ​ខ្មែរ​, យើង​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​»​។

ក្រៅពី​នេះ លោកស្រី​ឧកញ៉ា សុខ ច​ន្ធី បាន​បង្កើត​ការងារ​ឲ្យ​កូន​ខ្មែរ​រាប់រយ​ពាន់​នាក់ តាម​រយៈ​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល នៅ​ក្នុង​ក្រុមហ៊ុន និង​អាជីវកម្ម​ផ្ទាល់ខ្លួន​ថែម​ទៀត​ផង​។

សូម​រំលឹក​ផង​ដែរ​ថា លោកស្រី ឧកញ៉ា សុខ ច​ន្ធី បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី ផ្នែក​ទីផ្សារ ហើយ​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​សូ​គី​ម៉ិច អិន​វេស​មេន គ្រុប មាន​តួនាទី​ជា​អនុប្រធាន ក្រុមហ៊ុន​សុខា​រៀល​អី​ស្តេត ឯ​.​ក​។

សម្រាប់​ថ្ងៃ​អនាគត លោកស្រី​ឧកញ៉ា សុខ ច​ន្ធី នៅ​តែ​បន្ត​កិច្ចការ​សប្បុរសធម៌ ជា​ពិសេស​ជួយ​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ និង​ត្រូវការ​ជំនួយ​ជា​បន្ទាន់​។ អំពើ​ល្អ​របស់​លោកស្រី​ឧកញ៉ា សុខ ច​ន្ធី គឺ​ពិតជា​មិន​សាបសូន្យ​ឡើយ ពោល​គឺជា​គំរូ​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា និង ក្មេង​ៗ​ជំនាន់​ក្រោយ​!