ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អ្នកនេសាទ​ទទួល​បាន​ទូក​​5​គ្រឿង​និង​សម្ភារៈ​​សម្រាប់​ការពារ​ធន​ធាន​ធម្មជាតិ​

11 ខែ មុន
  • កែប

ខេត្តកែប ៖ ​ក្រុម​សហគមន​អ្នកនេសាទ​ទេសចរ​ណ័៍ចំនួន​5​ មក​ពី​សហគមន៍​អង្កោល, សហគមន៍​កែប​,​សហគមន៍​អូ​ក្រសារ​, ​សហគមន៍​សង្កាត់​ព្រៃធំ​ និង​សហគមន៍​ព្រែក​តា​នេន ​ក្នុង​ខេត្ត​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​…

ខេត្តកែប ៖ ​ក្រុម​សហគមន​អ្នកនេសាទ​ទេសចរ​ណ័៍ចំនួន​5​ មក​ពី​សហគមន៍​អង្កោល, សហគមន៍​កែប​,​សហគមន៍​អូ​ក្រសារ​, ​សហគមន៍​សង្កាត់​ព្រៃធំ​ និង​សហគមន៍​ព្រែក​តា​នេន ​ក្នុង​ខេត្ត​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​ ឆ្នាំ​២០២៣ ​បាន​ទទួល​ទូក​ខ្នាត​តូច​មាន​ម៉ា​ស៊ីន​​ចំនួន​5​គ្រឿង​ និង​សម្ភារផ្សេង​ៗ​ទៀត ​មាន​កែវយឹត ​ពិល ​អាវ​ប៉ោង​ និង​អាវ និង​មួក ​ជា​ឈុត​សម្រាប់​ចុះ​បំពេញការងារ​របស់​ខ្លួន​នៅ​តាម​សហគមន៍​នានា​ក្នុង​ខេត្ត​កែប​ ។

​លោក​ថឹ​ង ​បូ​រិ​ន ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត​កែប​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ខេត្ត​កែប​ មាន​ក្រុម​សហគមន៍​ទេសចរណ៍​អ្នកនេសាទ​ចំនួន​5​កន្លែង​ផ្សេង​ៗ​គ្នា​ បាន​ទទួល​ទូក​សម្រាប់​ជិះ​ល្បាត​មើល​ទីតាំង​តំបន់​ការពារ​ធនធានធម្មជាតិ​ងាយស្រួល​សហការ​ ជាមួយ​មន្ត្រី​ជល​ផល​នៅ​ដែនសមុទ្រ​ ។

លោក​ថឹ​ង ​បូ​រិ​ន ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មាន​ប្រសាសន៍ថា ​សម្ភារដែល​បាន​មក​ប្រគល់​អោយ​ខាង​ក្រុម​សហគមន៍ ​និង​របស់​ប្រើប្រាស់​ផ្សេង​ទៀត ​ដែល​ក្រុម​សហគមន៍​បាន​ទទួល​នោះ ​គឺ​បាន​មក​ពី​អង្គ​ការ​មួយ​ជា​ដៃគូ​ផ្នែក​សិ​កម្ម​។

​តំណាង​អោយ​អង្គការ​ជួយ​ផ្ដល់​សម្ភា​រ​ដល់​ក្រុម​សហគមន៍​បាន​មាន​ប្រសាសន៍​ថា ​សម្ភារដែល​បាន​ចែក​ជួន​ដល់​សហគម​ន៍​ថ្ងៃនេះ​យក​ទៅ​ប្រើប្រាស់​ជា​រួម ​ប៉ុន្តែ​ត្រូវការ​ថែ​មើល​ជា​ចាំបាច់​ និង​ជួយ​ថែ​មើល​ជីវៈចម្រុះ​ក្នុង​សមុទ្រ​អោយ​កកើត​រីក​ចំរើន​ថែម​ទៀត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ