Indonesia ៖ មកដល់ម៉ោង៤រសៀលនេះ ក្រុមរុករកយន្តហោះAir Asia Flight QZ 8501ដែលបាត់ដានកាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រទះឃើញសាកសព៦នាក់ នៅក្បែរទីតំាងដែលរកឃើញបំណែកទ្វារយន្តហោះដែលមន្រ្តីឥណ្ឌូនេស៊ីជឿជាក់ថា ៩៥% ស្រដៀងទៅនឹងAir Asia Flight QZ 8501ដែលបានដានពីប្រព័ន្ឋរ៉ាដា ។
ទូរទស្សន៍ឥណ្ឌូណេស៊ីបានផ្សាយរូបភាពនានាបង្ហាញ ពីសាកសពមនុស្សច្រើននាក់ អណ្តែតលើផ្ទៃសមុទ្រដែលនាំឱ្យមានការយំសោកក្នុងចំណោមសាច់ញាតិ គ្រួសារជនរងគ្រោះ ដែលលើកគ្នាទៅរង់ចាំដំណឹងនៅក្រុងស៊ូរ៉ាបាយ៉ា ។
យោងតាម BBC និង CNN ថា សាកសពមនុស្សយ៉ាងតិច៦នាក់ ត្រូវអ្នកតាមរុករកប្រទះឃើញអណ្តែតលើផ្ទៃសមុទ្រ ។
យោងតាមសារព័ត៌មានក្នុងស្រុកដែលដកស្រង់សម្តីអ្នក ទទួលខុសត្រូវម្នាក់របស់កងទ័ពអាកាសឥណ្តូណេស៊ីថា បណ្តាយន្តហោះដែលចូលរួមក្នុងការតាមមរុករក ក៏ប្រទះឃើញដែរនូវអាវពោងជួយសង្គ្រោះមួយវ៉ាលីសមួយ និងបំណែកឯទៀតៗ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនជាបន្តបន្ទាប់នៅពេលបន្តិចទៀតនេះ ៕
ចែករំលែកព័តមាននេះ