ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ប៊ុ​ន​ធឿ​ន ជួប​តក់ សោ​ភ័​ណ្ឌ ចំណែក​សោម វិ​ឆ័​យ ជួប​គង់ សំបូរ នៅ​រេញ TV3

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេជ្រ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ខេត្តបាត់ដំបង ដែល​បាន​បាត់​មុខ​យូរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ មក​ពី​ក្លិប​អេ ភូ​ថង កី​ទ្បា​នៅ​ថ្ងៃអាទិត្យ ទី​៤ មក​រា លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ចំណែក​សោម វិ​ឆ័​យ

រាជធានី​ភ្នំពេញ ៖ ពេជ្រ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ខេត្តបាត់ដំបង ដែល​បាន​បាត់​មុខ​យូរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ មក​ពី​ក្លិប​អេ ភូ​ថង កី​ទ្បា​នៅ​ថ្ងៃអាទិត្យ ទី​៤ មក​រា លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ចំណែក​សោម វិ​ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ត​កី​ទ្បា ជួប​ប្រកួត​ជាមួយ​គង់ សំបូរ មក​ពី​ក្លិប​បុរី​រិ​ទ្ធ​កី​ទ្បា ។

ពេជ្រ ប៊ុ​ន​ធឿ​ន ធ្លាប់​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​លើ​សង្វៀន​ក្នុង​នាម​ជា​ជើង​ខ្លាំង​មួយ​រូប ប៉ុន្តែ​ពេល​បាត់​មុខ​យូរ​បែប​នេះ មិនដឹង​ថា​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ល្អ​ដូច​មុន​ទៀត ឬ​អត់​នោះ​ទេ ។ ទោះបីជា​យ៉ាងណា ការ​មក​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ ដែល​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​នោះ ប្រហែលជា​មិន​ពិបាក​ទប់ទល់​ទេ ដោយសារ​អ្នក​ណា​ក៏​ដឹង​ថា អ្នក​ប្រដាល់​ជើង​ថ្មី​រូប​នេះ​មិន​មាន​ស្នៀត​អី​ដែល​ពូកែ​នោះ​ទ្បើ​យ ។
រឿង​សោ​ភ័​ណ្ឌ ល្អ​បាន​តែ​ស្នៀត​កណ្តាប់ដៃ​និង​ស្នៀត​ជើង​ប៉ុណ្ណោះ និង​ចូល​ចិត្ត​ប្រើ​កម្លាំង​ជាង​ការ​ប្រើ​ល្បិច តែ​កម្លាំង​របស់​គេ​យ៉ាងច្រើន​បាន​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ គឺ​ទៅ​លែង​រួច​ហើយ​។ ដូច្នេះ​សម្រាប់ ពេជ្រ ប៊ុ​ន​ធឿ​ន បើ​អាច​ទប់ទល់​បាន​ត្រឹម​ទឹក​ទី​៣ គឺ​អាច​មាន​សង្ឃឹម​ឈ្នះ​ច្រើន ។

សោម វិ​ឆ័​យ និង​គង់ សំបូរ ទើបតែ​ឈាន​ជើង​ទ្បើ​ង​សង្វៀន​ប្រកួត​មិន​បាន​យូរ​ប៉ុន្មាន​ទ្បើ​យ ទើប​មិនសូវ​មាន​អ្នក​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់ ។ លោក ទ្បុ​ង សាល​វ័​ន្ត ដែល​ជា​គ្រូបង្ហាត់​នៅ​ក្នុង​ក្លិប​សាល​វ័​ន្ត​កី​ទ្បា មិន​ហ៊ាន​អះអាង​ថា សិស្ស​គុន​របស់​លោក​អាច​តស៊ូ​ប្រកួត​ជាមួយ​គង់ សំបូរ បាន​ដល់​កម្រិត​ណា​នោះ​ទេ ឯ​គង់ សំបូរ វិញ​នោះ​អត់​មាន​អ្នក​ណា​ចេញ​មុខ​មក​អះអាង​ថា យ៉ាងណា​ដែរ ។

នៅ​លើ​សង្វៀន​ដដែល កី​ទ្បា​ករ​ពុធ សុ​ជាតិ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កី​ទ្បា ត្រូវ​ប្រកួត​ជាមួយ​កី​ទ្បា​ករ ញ៉ោ រិ​ទ្ធ មក​ពី​ក្លិប​អេ​ភូ​ថង​កី​ទ្បា និង​កី​ទ្បា​ករ​យាង សុខ​ឃៀង មក​ពី​ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ​កី​ទ្បា​ករ​មិន សា​យ័ន្ត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ៕