ជាទូទៅគ្រាន់តែឮថាហ៊្វុយហ្ស៊ីបរថយន្តលោកអ្នកប្រាកដជាបានដឹងត្រួសៗថា វាមានមុខងារជាអ្នកបញ្ឈប់កម្លាំងភ្លើងដែលរត់ខ្ពស់ជាងធម្មតាតាមរយៈឧបករណ៍តភ្ជាប់បណ្តាញអគ្គិសនី ។ ហ៊្វុយហ្ស៊ីបរចនាទ្បើងដើម្បីការពារឧបករណ៍ផ្សេងៗពីការធ្វើឱ្យឆេះ ឬអន្តរាយ បន្ទាប់ពីមានចរន្តភ្លើងរត់ខ្លាំងហួសកម្រិត ជាទូទៅរថយន្តមានហ៊្វុយហ្ស៊ីប២ខ្នាតជាប្រភេទឈីប និងរាងជាបំពង់ ។ ហ្វុ៊យហ្ស៊ីបឈីបមានខ្នាត៣២មីល្លីម៉ែត្រ ដែលត្រូវបានប្រើប្រាស់ជាចម្បងជាមួយរថយន្ត ចំណែកឯហ៊្វុយហ្ស៊ីបមួយប្រភេទទៀត គេអាចសង្កេតឃើញនៅក្នុងឧបករណ៍អេទ្បិចត្រូនិក ។
ខាងក្រោមនេះ គឺជាបច្ចេកទេសពិនិត្យមើលហ៊្វុយហ្ស៊ីបភ្លើងរថយន្តថា តើខូចឬនៅប្រើបាន៖
១-ពិនិត្យពិច័យលើហ៊្វុយហ្ស៊ីបនោះដោយផ្ទាល់ភ្នែក ។ ប្រសិនបើវាឆេះឬខូចប្រើការលែងកើតអ្នកគួរតែសង្កេតមើលចំណុចមួយចំនួន៖
-ពិនិត្យមើលក្រែងសរសៃខ្សែឆ្មាតូចៗនៅក្នុងតួហ្វុ៊យហ្ស៊ីបនោះដាច់ ឬទ្បើងពណ៌ ដែលខុសពីលក្ខណៈធម្មតា (ខូចពណ៌ដើម)
-ពិនិត្យមើលថា សរសៃខ្សែឆ្មារៗនៅក្នុងហ៊្វុយហ្ស៊ីបវាដាច់ ឬក៏ខូចពណ៌ដើមទ្បើងខ្មៅឬយ៉ាងណា ។ នេះបញ្ជាក់ឱ្យឃើញថា មានបញ្ហាធ្ងន់ធ្ងរ (ទ្បើងកម្តៅខ្លាំងរហូតឆេះ) នៅតំបន់មុខតំណនៃខ្សែភ្លើងជាមិនខានទ្បើយ ។
២-រកមើលឧបករណ៍វាស់ស្ទង់ចរន្តភ្លើង ដើម្បីប្រើប្រាស់ក្នុងការពិនិត្យពីភាពប្រក្រតីរបស់ហ៊្វុយហ្ស៊ីបនោះថា តើមានចរន្តភ្លើងរត់តាមធម្មតាឬយ៉ាងណា ?
៣-សារេឧបករណ៍នោះទៅនឹងចំណុចអូម Setting ។
-យកចំណុចមួយភ្ជាប់ពីឧបករណ៍វាស់ចរន្តមកចុងហ្វុ៊យហ្ស៊ីបនោះ ហើយដាក់ចុងម្ខាងទៀត របស់ឧបករណ៍នោះទៅនឹងផ្នែកមួយទៀតរបស់ហ៊្វុយហ្ស៊ីប ដើម្បីពិនិត្យមើលថាតើមានភ្លើងរត់ឬអត់ ?
-ពិនិត្យទៅលើតាប់ទ្បូឧបករណ៍ខាងលើ បើមិនឃើញមានតួលេខរត់លើអេក្រង់ទេមានន័យថា ហ៊្វុយហ្ស៊ីបរថយន្តអ្នកខូចប្រើការលែងកើត ហើយតែបើវានៅធម្មតានឹងមានលោតទ្បើងនូវទិន្នន័យចរន្តជាមិនខាន ។
*ចំណាំ ៖ ត្រូវច្បាស់ថារថយន្តអ្នកបិទឬផ្តាច់ចរន្ត ដែលចែកចាយទៅនឹងឧបករណ៍ផ្សេងៗបានត្រឹមត្រូវហើយ មុនពេលធ្វើតេស្ត ឬដោះហ៊្វុយហ្ស៊ីបចេញពីរថយន្តមកពិនិត្យ ៕
ចែករំលែកព័តមាននេះ