ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មានទំនាស់ដីធ្លី​ក្នុងឃុំបឹងប្រាំ​ រៀបចំពិធីបុណ្យ​ឆ្លងសាមគ្គី​ ដើម្បី​សុំឱ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឆាប់​រហ័ស

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៧ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១៤ នេះ នៅចំកណ្តាលវាល​ស្រែលើដី​ទំនាស់​ ដែល​ស្ថិត​ក្នុង​ភូមិ​សំណាង​ព្រះស្រី ឃុំបឹង​ប្រាំ

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៧ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១៤ នេះ នៅចំកណ្តាលវាល​ស្រែលើដី​ទំនាស់​ ដែល​ស្ថិត​ក្នុង​ភូមិ​សំណាង​ព្រះស្រី ឃុំបឹង​ប្រាំ ស្រុកបវេល ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ដែល​មាន​បញ្ហា​ទំនាស់ដីធ្លី​ បាននាំគ្នា​​ប្រារព្ធពិធីបុណ្យ​ឆ្លង​សាមគ្គី​ ដើម្បី​បន់​ស្រន់​​​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​​ជួយ​បន្ទន់​ចិត្ត​​​ដល់​រាជ​រដ្ឋា​ភិបាល និង​អាជ្ញា​ធរ​ពាក់ព័ន្ធ​​ឱ្យ​ជួយ​​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​​នៅ​ក្នុង​ឃុំត្រាំ​ឱ្យ​បាន​​ឆាប់​​រហ័ស ។

ប្រភពបានឱ្យ​ដឹងថា គេសង្កេតឃើញ​មានប្រជាពលរដ្ឋ​ប្រមាណ​ជិត១០០នាក់​បានចូលរួម​ ក្នុងនោះ​មាន​ប្រុស-ស្រី ក្មេង-ចាស់ ដោយ​មាន​រៀបចំនិមន្ត​ព្រះ​សង្ឃឆាន់ និង​អ្នក​ខ្លះទៀត​បានលើកកាន់បដា​ពាក្យស្លោក​ផងដែរ ។ ទន្ទឹមនោះ គេឃើញ​សមត្ថ​កិច្ច​២នាក់​បាន​មក​ចូលរួម​ ដើម្បី​ការពារ​សុវត្ថិភាពជូន​ដល់ប្រជាពលរដ្ឋ​នៅទី​នោះ ។

ប្រភព​បន្តថា ខណៈប្រជាពលរដ្ឋ​​កំពុង​រៀបចំ​ធ្វើពិធីនោះ ខាង​កម្លាំង​អាជ្ញាធរ​ឃុំ​បានកោះហៅ​ប្រជាពលរដ្ឋឱ្យ​ចូលរួម​ប្រជុំ​នៅ​សាលា​ឃុំុំ និង​មានពិធីចែកកង់​ជូនប្រជាពលរដ្ឋ​ផងដែរ ដោយគេមិនដឹងថា មានប្រជាពលរដ្ឋណាខ្លះនៅក្នុងពិធីបុណ្យ និងទៅចូលរួមប្រជុំ​នោះទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព