ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពីដុតកង់ឡាន​ កម្មកររោងចក្រ​ខំាបូខូថត​ ផ្តើមផ្ទុះហិ.ង្សា​រុញច្រានទ្វារ​រោងចក្រហើយ​នៅវេលាថ្ងៃត្រង់នេះ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ក្រុមកម្មករកម្មការិនី​ជាច្រើននាក់បម្រើការងារ​នៅក្នុងរោងចក្រ​ដែលមានយីហោ​ខាំ​បូូខូថប ​បាននំាគ្នារុញ​ច្រានទ្វារ​របងរោងចក្រ ដើម្បី​តវ៉ា​​ទាមទារ​ឲ្យថៅកែទទួល​​យក​តំណាងពួក​គេ​​​៥​នាក់​​​ចូល​ធ្វើ​ការ​វិញ​ ។

ចាប់តំាងពីព្រឹកថ្ងៃទី២៣​​ ធ្នូ ២០១៤មក​ ក្រុមកម្មករបាន​ប្រមូលផ្តុំគ្នានៅមុខ​​រោចក្រ​ដែលមានទីតំាង​ស្ថិតនៅក្នុង​ភូមិ​កន្ទោក​ខាង​ជើង ​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និងបាននំាគ្នា​លើកកង់ឡាន​ជាច្រើនដុត​ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ជិតខាងនិងធ្វើដំណើរ​តាមដង​ផ្លូវស្មាន​តែមាន​អគ្គិភ័យ​កើតឡើង ។

កាលពីថ្ងៃទី២២ធ្នូម្សិលមិញ ​កម្មករ​រោង​ចក្រ​​​ខាំ​បូូខូថប​ ​ប្រហែល​ជាង​៣០០​នាក់​ ​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤​​បង្ក​ឱ្យ​មានការ​កក​ស្ទះ​ចរាចរណ៍​​ជាង​១ម៉ោង​។ យ៉ាងណាក៍ដោយមកដល់ម៉ោង១១និង៣០​នាទីថ្ងៃអង្គារនេះ​ មិនទាន់មានការប៉ះទង្គិចគ្នា​ណាមួយជាមួយ​កម្លំាងសមត្ថកិច្ច​ដែលត្រូវ​បានគេដាក់ពង្រាយ​​នៅក្បែររោងចក្រនោះទេ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕