ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី តុង​ហ៊ី ក្រៅពី​មិន​បាន​ប្រាក់​តម្លៃ​ខ្លួន​អាច​ជាប់​ពិន័យ​1​ខែ​កន្លះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធី តុង​ហ៊ី ក្រៅពី​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​អាច​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​៦​ស​ប្តា​ហ៍​ថែម​ទៀត​ផង បន្ទាប់​ពី​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចោទប្រកាន់​ថា​លក់​ការ​ប្រកួត​នៅ​ពេល​ជួប​ប្រកួត​ជាមួយ ពុធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធី តុង​ហ៊ី ក្រៅពី​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​អាច​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​៦​ស​ប្តា​ហ៍​ថែម​ទៀត​ផង បន្ទាប់​ពី​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចោទប្រកាន់​ថា​លក់​ការ​ប្រកួត​នៅ​ពេល​ជួប​ប្រកួត​ជាមួយ ពុធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន នៅ​លើ​សង្វៀន​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុ​ស្តិ៍​លេខ​៣ កាលពី​ថ្ងៃអាទិត្យ ទី​២១ ធ្នូ កន្លង​មកនេះ ។

ធី តុង​​ហ៊ី ត្រូវ ពុធ ឆាយ​រិ​ទ្ធី វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ខណៈ​ដែល​ការ​វាយ​ត្រូវ​នោះ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់​អាច​ឱ្យ​សន្លប់​បាន ទើប​គណៈកម្មការ​ប្រកួត​ចោទប្រកាន់​ថា ធី តុង​​ហ៊ លក់​ការ​ប្រកួត​យ៉ាង​ពិតប្រាកដ ។ នៅ​ក្នុង​ទឹក​ទី​១ ធី តុង​ហ៊ី ត្រូវ​លោក​អាជ្ញាកណ្តាល ងួ​ន និ​ត ព្រមាន​មួយ​លើក​ជា​២​លើក ដោយសារ​គេ​ហាក់​បណ្តោយ​ឱ្យ​គូប្រកួត​វាយ​ដោយ​គ្មាន​ការ​តបត ប៉ុន្តែ​ការ​ព្រមាន​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ​។ លុះ​ចូល​ដល់​ទឹក​ទី​២ ធី តុង​ហុ​ី បាន​បណ្តោយ​ឱ្យ ពុធ ឆាយ​រិ​ទ្ធី ទាត់​ចូល​ពោះ​ទឹក​មួយ​ជើង ហើយ​ក៏​ដួល​សន្លប់​ស្តូក​នៅ​លើ​សង្វៀន​តែ​ម្តង ។ ទ​ង្វើ​របស់ ធី តុង​ហុ​ី បាន​ធ្វើ​ឱ្យ​លោក ទី រ៉ា​ណាត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​៣ មិន​សប្បាយចិត្ត​ឡើយ​ដោយសារ​ធ្វើ​ឱ្យ​ខូច​កម្មវិធី​របស់​លោក​។ តាម​ច្បាប់​សហព័ន្ធ​កីឡាប្រដាល់ កីឡាករ​ដែល​ធ្វើ​ឱ្យ​មាន​កំហុស​លើក​ទី​១ ក្រៅពី​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន គឺ​ត្រូវ​ទទួល​ពិន័យ​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ស​ប្តា​ហ៍ បើ​មិន​រាងចាល គឺ​លែងឱ្យ​ឡើង​សង្វៀន​ប្រកួត​តែ​ម្តង​។ ដូច្នេះ​ចំពោះ​កំហុស ធី តុង​ហ៊ី អាច​នឹង​ទទួល​ការ​ដាក់​ពិន័យ​រយៈពេល​១​ខែ​កន្លះ និង​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន ឯ ពុធ ឆាយ​រិ​ទ្ធី ដែល​គ្មាន​កំហុស គឺ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ជា​ធម្មតា ។

ចំណែក​ការ​ប្រកួត​គូ​ផ្សេង ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ដែល​ពី​មុន​មានឈ្មោះ​ថា វង្ស គង់​រាជ បាន​ផ្តួល សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣ ។ ខឹ​ក សុ​ខឿន មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ចំណាយពេល​តែ​មួយ​ទឹក​ប៉ុ​ណ្ណោះ​ក្នុង​ការ​ផ្តួល ឈាង ឡុ​ង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ ងួ​ន គារ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ បាន​យកឈ្នះ ស៊ឹ​ម សំ មក​ពី​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ដោយ​ពិន្ទុ និង​ឃៀង វាសនា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ឈ្នះ​ពិន្ទុ ធូ សេង​ថៃ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ៕