ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ប្រជា​​​ពល​រដ្ឋ​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេសដ៍កើន​លើ​ស១០០០នាក់ហើយ មកពី​​ភូមិ-ឃុំផ្សេងៗ​គ្នា​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​ពី​ខេត្ត​បាត់ដំបង​នៅវេលាម៉ោង​១០ និង​៤០នាទីព្រឹកថ្ងៃទី​១៩ ធ្នូ ២០១៤ នេះថា គឺ​នៅ​តែ​បន្ត​មាន​​​ប្រជា​ពលរដ្ឋ​​​មក​ពិនិត្យ​ធ្វើតេស្ត​ឈាម​

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​ពី​ខេត្ត​បាត់ដំបង​នៅវេលាម៉ោង​១០ និង​៤០នាទីព្រឹកថ្ងៃទី​១៩ ធ្នូ ២០១៤ នេះថា គឺ​នៅ​តែ​បន្ត​មាន​​​ប្រជា​ពលរដ្ឋ​​​មក​ពិនិត្យ​ធ្វើតេស្ត​ឈាម​ ដើម្បី​រក​មេរោគអេដស៍​​មាន​ចំនួន​​លើស​ពី​១០០០នាក់ហើយ ដែលមក​ពីភូមិ-ឃុំ​ផ្សេងៗគ្នា ​តែ​យើងមិន​ដឹង​ពី​ចំនួនពិតប្រាកដ​​អ្នក​ផ្ទុក​មេរោគ​អេដស៍កើនឡើង​ដល់ប៉ុន្មាន​នោះទេ ព្រោះ​ត្រូវបានបិទ ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀតថា នៅព្រឹកនេះ​ គេ​ឃើញ​មាន​ក្រុម​គ្រូពេទ្យ​កូរ៉េ​ជាច្រើន​នាក់ បានចុះ​មក​ធ្វើការ​ផ្តល់​ថ្នាំ​សង្កូវ​​គ្រប់ប្រភេទ​ជូន​ដល់ប្រជាពលរដ្ឋ​​ ដើម្បី​ប្រើប្រាស់​ដោយឥតគិតថ្លៃ ។

គួរបញ្ជាក់ថា ចំណែក​លោកគ្រូពេទ្យ​​ យ៉ែ​ម ជ្រិ​ន ដែលសមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​បង្ក​ឱ្យឆ្លងមេរោគ​អេដស៍​ក្នុង​ភូូមិរកានោះ ត្រូវបាន​កំពុង​ឃុំ​ខ្លួននៅ​ស្នង​ការនៅឡើយ ដោយ​ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់សមត្ថិច្ច និង​កំពុង​ធ្វើការ​ស៊ើបអង្កេតបន្ត រីឯ​ក្រុមគ្រួសារ​របស់​លោក​គ្រូ​យ៉ែន ជ្រិត​ វិញ ក៏កំពុង​ត្រូវ​បានការពារ​សុវត្ថិភាព​ដែរ ប៉ុន្តែគេមិន​ដឹងថា ពួកគេកំពុង​ស្ថិតនៅទីណានោះទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព