ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​គូលេន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ រួម​ជាមួយ​​ថ្នាំ​ញៀន​ចំនួន​៣កញ្ចប់តូច​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើស​នៃ​ស្នង​ការ​ដ្ឋា​នន​គរ​បាល​ខេត្ត​ព្រះ​វិហារ​​សហការ​ជា​មួយ​កម្លាំង​នគរ​បាល​ស្រុក​គូលែន​បាន​បើក​ការ​សើុប​អង្គេត​ និង​ឈាន​ទៅ​ដល់​ការ​បង្រ្កាប​ជន​សង្ស័យ​ប្រើប្រាស់ និង ជួញ​ដូរ​គ្រឿង​ញៀន​ និង​វត្ថុតាង​ម្ស៉ៅ​ក្រាម ពណ៌ស​ថ្លា ប្រ​ភេទ​ម៉ាទឹកកក ចំនួ​ន​៣​

ខេត្តព្រះវិហារ ៖ កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើស​នៃ​ស្នង​ការ​ដ្ឋា​នន​គរ​បាល​ខេត្ត​ព្រះ​វិហារ​​សហការ​ជា​មួយ​កម្លាំង​នគរ​បាល​ស្រុក​គូលែន​បាន​បើក​ការ​សើុប​អង្គេត​ និង​ឈាន​ទៅ​ដល់​ការ​បង្រ្កាប​ជន​សង្ស័យ​ប្រើប្រាស់ និង ជួញ​ដូរ​គ្រឿង​ញៀន​ និង​វត្ថុតាង​ម្ស៉ៅ​ក្រាម ពណ៌ស​ថ្លា ប្រ​ភេទ​ម៉ាទឹកកក ចំនួ​ន​៣​កញ្ចប់តូច និង ទូរស័ព្ទ​ដៃពីរ​គ្រឿង។​ក្នុង​ប្រ​តិបត្តិការ​​​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​៣៤នាទី​​រសៀល ថ្ងៃ​ទី​១៧ ធ្នូ ២០១៤​ នៅ​ក្នុង​ចំណុច​ភូមិ​ស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុក​គូលេន ខេត្ត​ព្រះ​វិហារ ។

​នៅ​ក្នុង​ការ​បង្រ្កាប​មុខ​ញ្ញាចែកចាយ​​​ជួញ​ដូរគ្រឿង​ញៀន​​ដ៍សកម្មនេះ​​កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើស​នៃ​ស្នង​ការ​ដ្ឋា​នន​គរ​បាល​ខេត្ត​​សហការ​ជា​មួយ​កម្លាំង​នគរ​បាល​ស្រុក​គូលែន ដឹក​នាំ​កម្លាំងជំនាញ​ដោយ​លោក​វរៈសេនីយ៍​ឯក មាឃ សំអូន ស្នង​ការ​រង​និង​ជា​ប្រ​ធាន​ការិយាល័យ​កណ្តាល​ នគរ​បាល​ប្រឆាំង​បទ​ល្មើស​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ព្រម​ទាំ​ង​​វត្ថុតាង​ថ្នាំ​ញៀន​ប្រ​ភេទ​ម៉ាក​ទឹកកក ចំនួន​៣​កញ្ចប់តូច ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង រួម​និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ជន​សង្ស័យ​ដែល​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ វិទ្ធី ពិសិដ្ឋ ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខ​របរ​មិន​ពិត​ប្រកដ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់ស្រុក​ភ្នំ​គូលេន ដើម្នី​សាក​សួរ​តាមនិតិ​វិធី។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​