រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវជនរងគ្រោះ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា នៅចំណុចរង្វង់មូលផ្លូវជាតិលេខ២ ក្នុងភូមិកណ្តាល សង្កាត់រលោះ បន្ទាប់ពីស្ត្រីរូបនោះចាញ់ល្បែងកាស៊ីណូ«ភ្នំដិន»អស់ប្រាក់ បានប្រើល្បិចឆបោកយកមាសគេហើយគេចខ្លួន ។ ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះចាន់ ពៅ អាយុ៣៩ឆ្នាំ ជាអតីតគ្រូទាយនៅវត្តភ្នំ មានទីលំនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានលោកវរៈសេនីយ៍ទោ យឹម សុជាតិ អធិការនគរបាលខណ្ឌដង្កោឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ជនរងគ្រោះឈ្មោះដូ មឿន រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ បានតាមឃាត់ខ្លួនស្រ្តីសង្ស័យ ដែលកំពុងជិះរថយន្តតាក់ស៊ី ពីខេត្តតាកែវ មករាជធានីភ្នំពេញ ប្រគល់ឲ្យសមត្តកិច្ចចាត់ការតាមច្បាប់ ដោយអះអាងថាស្ត្រីម្នាក់នោះបានឆបោកយកមាសជាគ្រឿ ងអលង្កាបំរុងគេចខ្លួន ។
លោកបានបន្តទៀតថា គ្រឿងអលង្ការ មានខ្សែ.ក ខ្សែដៃ កងដៃ ចិញ្ជៀន និងក្រវិល ត្រូវបានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ ចំណែកជនសង្ស័យ នឹងត្រូវកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ