ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៤និង៣០នាទី​​រសៀលនេះ ​​លោក សម រង្ស៊ី​​ បានទៅ​​គោរពវិញ្ញាណក្ខន្ឋ​​អ្នកស្លា.ប់​នៅស្ពានពេជ្រ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដូចតាមការគ្រោងទុក​ ​ប្រធាន​គណបក្សសង្គ្រោះជាតិ ​​លោក សម រង្ស៊ី ​​បានដឹកនំា​​ក្រុមតំណាងរាស្រ្ត ​​និង​ ​ថ្នាក់​ដឹកនំា​​បក្ស​​មួយចំនួន​​ទៅគោរពវិញ្ញាណក្ខន្ឋ​​អ្នកស្លា.ប់ជាង៣៥០នាក់ ​​នៅក្នុងថ្ងៃបង្ហើយ​​នៃព្រះរាជពិធី​​បុណ្យ​អុំទូក​​ កាលពី៤ឆ្នាំមុន ។

រាជធានីភ្នំពេញ​ ៖ ដូចតាមការគ្រោងទុក​ ​ប្រធាន​គណបក្សសង្គ្រោះជាតិ ​​លោក សម រង្ស៊ី ​​បានដឹកនំា​​ក្រុមតំណាងរាស្រ្ត ​​និង​ ​ថ្នាក់​ដឹកនំា​​បក្ស​​មួយចំនួន​​ទៅគោរពវិញ្ញាណក្ខន្ឋ​​អ្នកស្លាប់ជាង៣៥០នាក់ ​​នៅក្នុងថ្ងៃបង្ហើយ​​នៃព្រះរាជពិធី​​បុណ្យ​អុំទូក​​ កាលពី៤ឆ្នាំមុន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការគោរពវិញ្ញាណក្ខន្ឋនៅកោះពេជ្រ នារសៀលថ្ងៃទី២១ ​វិច្ឆិកា ​២០១៤នេះ​​ពុំ​មានកម្លំាង​សមត្ថកិច្ចរារំាងនោះទេ​ ខណៈដែលអាជ្ញាធរមិន​អនុញ្ញាតឲ្យ ​CNRP ​សង់រោង​ដើម្បីរៀបចំពិធីនេះ​​យ៉ាងណា​ក៍ដោយ ។

គួររំលឹកថា​ នៅក្នុង​ព្រះរាជពិធីបុណ្យអុំទូក​ថ្ងៃបង្ហើយ​ កាលពីយប់ថ្ងៃទី២២​ វិច្ឆិកា​ ២០១០ ​មនុស្ស៣៥៣នាក់​ បានស្លាប់ ​និង ជាង​១០០០នាក់​ត្រូវគេរាយការណ៍ថា​រងរបួស ដែលការស្លាប់និងរបួសនេះ​បានត្រូវអាជ្ញាធរអះអាងថា​ ដោយសារ​ការរត់ជាន់គ្នា ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕