Dr Anselm Lee ឯកទេសមហារីកកុមារនៅមជ្ឈមណ្ឌល Parwkay Cancer Centre បានឲ្យដឹងថា ចម្លើយគឺ«អាច» ហើយកូនក្មេងភាគច្រើនអាចនឹងជាសះស្បើយ ។ ប្រសិនបើអ្នកសួរខ្ញុំថាតើក្នុងសតវត្សទី២០នេះ មានកត្ដាអ្វីដែលសំខាន់ជាងគេក្នុងផ្នែកសុខុមាលភាពកុមារ? ខ្ញុំអាចនិយាយប្រាប់អ្នកវិញថា ការជាសះស្បើយពីជំងឺមហារីកចំពោះកូនក្មេងក៏មាន១ដែរ ។
នៅដើមសតវត្សនេះ ជំងឺមហារីកមិនថាកើតលើមនុស្សពេញវ័យឬកុមារនោះទេ វាជាជំងឺដែលមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ។ នៅដើមសតវត្សទី២១ ក្មេង៣នាក់ក្នុងចំណោម៤នាក់ ត្រូវបានរំពឹងថានឹងធូរស្រាល ។ នេះមានន័យថា ៧៥% នៃកុមារកើតមហារីកនឹងអាចរស់រាន និងលូតលាស់ធំធាត់ក្លាយជាមនុស្សពេញវ័យ ។
អីុចឹង តើហេតុអ្វីបានជាសំនួរនេះនៅតែត្រូវបានលើកឡើង ?
១-ពាក្យថា «មហារីក» គឺនៅតែជារឿងអាក្រក់ ជាពិសេសនៅពេលវាកើតឡើងទៅលើកុមារ ។
២-ពាក្យថា«មហារីក»នៅតែជារឿងដែលពិបាកដោះស្រាយ ។ គ្រប់គ្នាដឹងថា មហារីកគឺជាមូលហេតុនាំមុខគេបណ្តាលឲ្យមានការស្លាប់ ។ ឆាប់ៗនេះ មានមនុស្ស៣នាក់ក្នុង
ចំណោម៤នាក់នឹងស្លាប់ដោយសារជំងឺមហារីក។ ហេតុនេះពេលកុមារកើតមហារីកមនុស្សស្ទើរគ្រប់គ្នានៅតែគិតថា កុមារនោះនឹងត្រូវស្លាប់ ។
វេជ្ជបណ្ឌិតឯកទេសមហារីកកុមារមានជំនាញក្នុងផ្នែកគ្រប់គ្រងជំងឺមហារីកកើតលើកុមារបានធ្វើឲ្យមានការផ្លាស់ប្តូរ ។ តែគួរឲ្យសោកស្តាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលការអភិវឌ្ឍន៍ផ្នែកថែទាំសុខភាពនៅមានសភាពយឺតយ៉ាវនៅឡើយមានក្មេងៗជាច្រើនកើតមហារីក និងមិនអាចរស់រានមានជីវិតតទៅទៀតនោះទេ ។ ប៉ុន្តែនៅប្រទេសសិង្ហបុរីវិញលទ្ធផលនៃការព្យាបាលជំងឺមហារីកចំពោះកុមារគឺដូចគ្នាទៅនឹងតំបន់អឺរ៉ុប និងអាមេរិកខាងជើង ។
ហេតុអ្វីបានជាប្រទេសសិង្ហបុរី គឺជាប្រទេសតែមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលយល់ដឹងពីបញ្ហានេះ ? នេះគឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍក្នុងឯកទេសព្យាបាលជំងឺមហារីកកុមារសម្រាប់អ្នកដែលមានឆន្ទៈប្រឹងប្រែងនិងមានជំនាញថែទាំកុមារកើតមហារីក ។ ពេលនេះជាឆ្នាំទី២៥ហើយដែលខ្ញុំបានព្យាបាលកុមារកើតមហារីក ហើយរយៈពេល២០ឆ្នាំដែលខ្ញុំបានធ្វើការ Stem Cell Transplantation សម្រាប់កុមារកើតជំងឺគំរាមកំហែងដល់អាយុជីវិតក្នុង៣ប្រទេស ។ អ្នកជំងឺរបស់ខ្ញុំពីមុនបានរីកធំធាត់ក្លាយទៅជាមនុស្សប្រុសស្ត្រីពេញវ័យអស់ហើយ។ ប្រសិនបើមានមនុស្សណាម្នាក់សួរពួកគេថា «តើកុមារកើតជំងឺមហារីកអាចជាសះស្បើយដែរឬទេ?» ពួកគេបានត្រឹមតែញញឹម និងនិយាយថា «អាច» ។
ឆ្នាំមុនខ្ញុំបានទៅទីក្រុងហុងកុងដើម្បីចូលរួមប្រជុំ ។ មានអតីតអ្នកជំងឺរបស់ខ្ញុំ៣នាក់មកជួបខ្ញុំ នាងឈ្មោះ Tracy និង Wawa ក្មេងស្រីដែលឈរនៅជាប់ខ្ញុំខាងស្តាំ និងខាងឆ្វេង គឺជាអ្នករស់រានមានជីវិតពីជំងឺមហារីកឈាម។ Tracy គឺជាបុគ្គលិករត់ការ ហើយ Wawa គឺជាមន្ត្រីរាជការ ។ Lulu ឈរនៅខាងឆ្វេងគេ គឺជាអ្នករស់រានពីជំងឺមហារីកឆ្អឹង ហើយក្មេងដែលនៅក្នុងដៃរបស់ខ្ញុំគឺជាកូនរបស់នាង ៕
ចែករំលែកព័តមាននេះ