ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ឡេ​ស្ទី​ន​អំពាវនាវ​ឱ្យ​ទទួលស្គាល់​រដ្ឋ​ខ្លួន​កាន់តែ​ច្រើន​ឡើង

9 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រទេស​ស៊ុ​យ​អែ​ត ទទួលស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទី​ន​ឯករាជ្យ​មួយ ហើយ​អំពាវនាវ​ដល់​ប្រទេស​ដទៃ​ៗ​ទៀត​ឱ្យធ្វើ​បែប​នេះ​ដែរ ។

ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រទេស​ស៊ុ​យ​អែ​ត ទទួលស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទី​ន​ឯករាជ្យ​មួយ ហើយ​អំពាវនាវ​ដល់​ប្រទេស​ដទៃ​ៗ​ទៀត​ឱ្យធ្វើ​បែប​នេះ​ដែរ ។

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ប៉ា​ឡេ​ស្ទី​ន Wafa ក៏​រាយការណ៍​ផង​ដែរ​ថា ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​មូ​ដ អាប់​បាស់ និង​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត លោក Stefan Lofven បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ ។ លោក អាប់​បាស់ មាន​ប្រសាសន៍​ថា លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំហរ​ប្រវត្តិសាស្ត្រ​នេះ ដែល​ស៊ុ​យ​អែ​ត​ប្រកាន់​យក ដោយ​លោក​បន្ត​ថា ជំហរ​បែប​នេះ​នឹង​ជួយ​ដល់​ដំណើរការ​សន្តិភាព​នៅ​មជ្ឈិម​បូព៌ា ។

យោង​តាម WAFA ថា លោក Lofven ប្រាប់​ដល់​លោក​អាប់​បាស់​ថា ប្រទេស​របស់​លោក​ប្រកាន់​យក​ជំហរ​នេះ ដើម្បី​ជួយ​ជំរុញ​ការ​ចរចា​សន្តិភាព​នៅ​មជ្ឈិម​បូព៌​៌ា ។
ប្រទេស​ស៊ុ​យ​អែ​ត​ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ និង​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​ប្រកាស​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ជា​ផ្លូវការ ។

រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​ឡេ​ស្ទី​ន លោក​រី​យ៉ា​ដ អាល់​ម៉ា​លី​គី គូសបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ផ្លូវការ​មួយ​ថា គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ពិសេស​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប ត្រូវ​ជំរុញ​ការ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទី​ន ដោយ​លោក​បន្ត​ថា​បែប​នោះ​នឹង​ជួយ​សង្គ្រោះ​ដល់​ដំណើរការ​សន្តិភាព​ដែល​ត្រូវ​ផ្អាក ដោយសារ​វិធានការ​បច្ចុប្បន្ន​ទាំងឡាយ​របស់​អីុ​ស្រា​អែ​ល ៕