ភូមា ៖ ក្រុមជម្រើសជាតិកីឡាវ៉ូវីណាម កម្ពុជា ទទួលបានមេដាយចំនួន៦គ្រឿងហើយ ពីព្រឹត្តិការណ៍ SEA Vovinam Championship លើកទី៣ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ តុលា កន្លងមកនោះ។
ក្នុងចំណោមមេដាយចំនួន៦គ្រឿងដែលកម្ពុជាដណ្តើមបាននោះ មានមាស២ ប្រាក់២ និងសំរឹទ្ធ២គ្រឿង។ សម្រាប់ប្រទេសចូលរួមទាំងអស់ចំនួន៧ដូចជា៖ កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និងមីយ៉ាន់ម៉ាម្ចាស់ផ្ទះ។
ការទទួលបានមេដាយនេះ ស្របទៅនិងការតាំងចិត្តរបស់អត្តពលិកកម្ពុជា ថា ធ្វើយ៉ាងណានឹងដណ្តើមមេដាយយកមកជូនជាតិឱ្យទាល់តែបាន។ សូមបញ្ជាក់ផងដែរថា ប្រភេទកីឡាវ៉ូវីណាមនេះ កម្ពុជាតែងតែទទួលបានមេដាយមិនដែលខានឡើយទាំងព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនានាជាច្រើនទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មកដល់ពេលនេះមេដាយសរុបរបស់កីឡាវ៉ូវីណាម ដែលទទួលបានពីព្រឹត្តិការណ៍អន្តរជាតិនោះ មានចំនួន៨៤គ្រឿងហើយបូករួមទាំងលើកនេះ៦គ្រឿង។ ដោយក្នុងនោះមេដាយមាសមានចំនួន១៥គ្រឿង ប្រាក់៣០គ្រឿង និងសំរិទ្ធ៣៩គ្រឿង៕
ចែករំលែកព័តមាននេះ