នៅពេលសន្លាក់របស់យើងមានរបួស ឬមានជំងឺ ការឈឺចាប់ និងការហើមអាចកំហិតការធ្វើចលនាប្រចាំថ្ងៃរបស់យើង។ យើងមានការឈឺចាប់ក្នុងពេលធ្វើការ ហាត់ប្រាណ និងលេងកីឡា។ ទោះបីជាមូលហេតុមានច្រើនខុសគ្នាក៏ដោយ មូលហេតុទូទៅបំផុតមួយក្នុងចំណោមមូលហេតុទូទៅនានា គឺជំងឺរលាកឆ្អឹង និងសន្លាក់។
នៅក្នុងសន្លាក់របស់យើង ចុងឆ្អឹងត្រូវបានគ្របដណ្ដប់ដោយឆ្អឹងខ្ចី។ ឆ្អឹងខ្ចីផ្ដល់ជាគម្របរលោងសម្រាប់ការធ្វើចលនា។
ការចុះស្ដើង ឬការខូចឆ្អឹងខ្ចីបណ្ដាលឱ្យមានការកកិត។ ការកកិតនាំឱ្យមានការឈឺចាប់ និងហើមសន្លាក់ ដែលគេហៅថា ជំងឺរលាកឆ្អឹង និងសន្លាក់។
ឱសថមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ ឬគ្លុយកូសាមីន (glucosamine) អាចជួយបន្ថយការឈឺសន្លាក់បាន ប៉ុន្ដែឱសថទាំងនេះមិនព្យាបាលបុព្វហេតុនោះទេ ហើយអាចបណ្ដាលឱ្យហូរឈាមក្នុងក្រពះ ឬខូចតម្រងនោម។
១. ការព្យាបាលដោយផ្សាំកោសិកាមេ (Stem Cell Therapy)
ទម្រង់ជាសក្ដានុពលថ្មីមួយនៃការព្យាបាលការខូចឆ្អឹងខ្ចីក្នុងជង្គង់ដំណាក់កាលដំបូង គឺការព្យាបាលដោយផ្សាំកោសិកាមេ។
ប្រសិនបើរកឃើញទាន់ពេលវេលា ហើយប្រសិនបើអ្នកមានអាយុក្រោម៥០ឆ្នាំ ការព្យាបាលដោយផ្សាំកោសិកា មេអាចត្រូវបានធ្វើឡើង ដើម្បីបង្កើតឆ្អឹងខ្ចីឡើងវិញ។
ការថតសន្លាក់ជង្គង់ (ការវះកាត់ដោយចោះ) ត្រូវបានធ្វើឡើងជាមុន ដើម្បីវាយតម្លៃការខូចខាត។
បន្ទាប់មកគេប្រើម្ជុលបូមយកកោសិការបស់អ្នកជំងឺពីឆ្អឹងត្រគាក ដែលក្នុងរយៈពេល៣សបា្ដហ៍ក្រោយ ត្រូវបានសម្អាតញែក និងបង្កើនតាមរយៈការបំបែកខ្លួន។ បន្ទាប់មក កោសិកាផ្សាំត្រូវបានចាក់ចូលទៅក្នុងជង្គង់ដែលឈឺ។
ការប្រើកោសិកាផ្សាំនៅក្នុងវិស័យវេជ្ជសាស្ដ្រនៅមានកម្រិត ហើយខ្ញុំគឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតមួយចំនួនតូច ដែលត្រូវបានទទួលស្គាល់ជាអន្ដរជាតិដោយក្រសួងសុខាភិបាលសិង្ហបុរី ឱ្យអនុវត្ដការព្យាបាលនេះ នៅក្នុងការសាកល្បងពិនិត្យព្យាបាលដោយមានការត្រួតពិនិត្យ។
២. ការថតសន្លាក់ ឬការវះកាត់ដោយចោះ
ការវះកាត់ត្រូវបានធ្វើឡើង តាមរយៈការចោះរន្ធតូចប្រវែង០,៥សង់ទីម៉ែត្រ ចំនួនពីរនៅខាងមុខជង្គង់ ដើម្បីពិនិត្យ និងព្យាបាលរបួសនៅក្នុងជង្គង់។
ក្បាលឆ្អឹងខ្ចី គឺជាឆ្អឹងខ្ចីតូចមួយនៅក្នុងជង្គង់ដែលមានមុខងារ ដូចជា បូម ឬទ្រនាប់។ ជាញឹកញាប់ការរហែកនៅក្នុងក្បាលឆ្អឹងខ្ចីត្រូវបានព្យាបាលដោយការយកក្បាលឆ្អឹងខ្ចីមួយផ្នែកចេញ ប៉ុន្ដែការធ្វើដូច្នេះបណ្ដាលឱ្យមានជំងឺរលាក សន្លាក់ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយមក។
បច្ចុប្បន្ននេះ ការរហែកក្បាលឆ្អឹងខ្ចីអាចព្យាបាលបានដោយការជួសជុលតាមរយៈការដេរ។ ការជួសជុលក្បាលឆ្អឹង ខ្ចីរក្សារចនាសម្ព័ន្ធជង្គង់ធម្មតា និងរារាំងការវិវឌ្ឍនៃជំងឺរលាកឆ្អឹង និងសន្លាក់។
ឥឡូវនេះ ការខូចខាតបន្ដិចបន្ដួចនៅក្នុងឆ្អឹងខ្ចីអាចត្រូវបានជួសជុលតាមការថតសន្លាក់ និងរុំដោយបន្ទះម៉ាទ្រីស ខូឡាចិន។ ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា ឆ្អឹងខ្ចីត្រូវបានព្យាបាលបានយ៉ាងល្អដោយប្រើបច្ចេកទេសនេះ។
៣. ការវះកាត់ប្ដូរជង្គង់មួយផ្នែក
ការវះកាត់ប្ដូរជង្គង់ គឺជាការប្ដូរឆ្អឹងខ្ចីខូចរបស់ជង្គង់។
ក្បាលឆ្អឹងត្រូវបានស្រោបដោយទីតានញ៉ូម និងផ្លាស្ទិក។ លែងមានការកកិតរវាងឆ្អឹង និងឆ្អឹងទៀតហើយ ហើយការធ្វើដូច្នេះបញ្ឈប់ការឈឺចាប់ និងធ្វើឱ្យជង្គង់បត់បានប្រសើរ។
ប្រសិនបើជំងឺរលាកឆ្អឹង និងសន្លាក់ត្រូវបានកំហិតនៅកន្លែងជាក់លាក់មួយ អ្នកជំងឺអាចត្រូវការតែការប្ដូរជង្គង់មួយផ្នែកប៉ុណ្ណោះ។ វាគឺជាការវះកាត់តូចជាងមុន ដែលមានការឈឺចាប់តិចតួចជាងមុន និងជាសះស្បើយឆាប់ រហ័សជាងមុន។
៤. ការវះកាត់ប្ដូរជង្គង់ដែលប្រើកុំព្យូទ័រជាជំនួយ និងមានការប៉ះពាល់តិចតួច
ប្រសិនបើត្រូវបានធ្វើយ៉ាងត្រឹមត្រូវដោយសល្យពេទ្យមានបទពិសោធន៍ ដោយប្រើឧបករណ៍ដាំបញ្ចូលល្អបំផុត ការវះកាត់ប្ដូរ សន្លាក់អាចទទួលបានជោគជ័យ ៩៥% ទោះបីជាកន្លងផុត១៥ឆ្នាំក៏ដោយ។
ដើម្បីទទួលបានលទ្ធផលល្អបំផុតរយៈពេលវែង កុំព្យូទ័រត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលវះកាត់ ដែលដឹកនាំសល្យ ពេទ្យក្នុងពេលវេលាជាក់ស្ដែង ដើម្បីធានាថា ឧបករណ៍ដាំបញ្ចូលជង្គង់ត្រូវបានដាក់នៅក្នុងទីតាំងត្រឹមត្រូវ។
ការណ៍នេះមានន័យថា ការវះកាត់ត្រូវបានសម្របតាមតម្រូវការរបស់អ្នកជំងឺនីមួយៗ ដើម្បីធ្វើឱ្យជើងត្រង់។
ការវះកាត់ជង្គង់មានការប៉ះពាល់តិចតួច មានន័យថា ស្នាមវះសម្រាប់ការវះកាត់មានទំហំជិតពាក់កណ្ដាលនៃ ស្នាមវះដែលប្រើវិធីចាស់។ ជាងនេះទៀត សាច់ដុំត្រូវបានញែក ជំនួសឱ្យការកាត់ ដើម្បីធ្វើឱ្យឧប្បត្ដិហេតុរបួស ត្រូវបានកាត់បន្ថយ។
លទ្ធផល គឺសម្លាកតូចជាងមុន ការឈឺចាប់តិចជាងមុន បន្ទាប់ពីវះកាត់រួច និងការជាសះស្បើយឆាប់រហ័សជាងមុន។
វេជ្ជបណ្ឌិតរបស់យើង
វេជ្ជបណ្ឌិត Andrew Quoc Dutton
MBBS (អូស្ដ្រាលី) MMed (ការវះកាត់ឆ្អឹង សិង្ហបុរី)
MCRS (Edinburgh), FCRS (ការវះកាត់ឆ្អឹង Edinburgh)
សមាជិកនៃសមាគមវះកាត់ឆ្អឹង Harvard (សហរដ្ឋអាមេរិក) និងសមាគមវេជ្ជសាស្ដ្រអូស្ដ្រាលី
វេជ្ជបណ្ឌិតAndrew Quoc Dutton គឺជាអ្នកពិគ្រោះយោបល់ និងជាគ្រូពេទ្យវះកាត់ឆ្អឹងដែលទទួលបានការបណ្ដុះ បណ្ដាលតាមអាហារូបករណ៍នៃសហរដ្ឋអាមេរិក។ គាត់មានចំណាប់អារម្មណ៍លើអនុឯកទេសនៃការវះកាត់ ដោយប្រើឧបករណ៍ឆ្លុះសន្លាក់, ឧបករណ៍ពង្រីកក្នុងឆ្អឹង និងការវះកាត់របួសដែលបណ្ដាលមកពីការលេងកីឡា ការប្ដូរឆ្អឹងជង្គង់ និងត្រគាក ការបណ្ដុះឆ្អឹងខ្ចី និងការព្យាបាលដោយការបណ្ដុះកោសិកានៅក្នុងឆ្អឹង។ គាត់បានប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រអស់រយៈពេល១៧ឆ្នាំកន្លងមកហើយ។
វេជ្ជបណ្ឌិត Dutton គឺជាគ្រូពេទ្យវះកាត់ឆ្អឹងម្នាក់ក្នុងចំណោមគ្រួពេទ្យវះកាត់ឆ្អឹងដ៏តិចតួចនៅអាស៊ីអាគ្នេយ៍ ដែលអាចធ្វើការព្យាបាលដោយការបណ្ដុះកោសិកានៅក្នុងឆ្អឹង។
វេជ្ជបណ្ឌិត Dutton បានបញ្ចប់ការវះកាត់ឈានមុខជាច្រើននៅអាស៊ីអាគ្នេយ៍។ គាត់ក៏ជាគ្រូពេទ្យវះកាត់ឆ្អឹងដំបូងគេបំផុត នៅប្រទេសសិង្ហបុរី ដែលធ្វើការប្ដូរកែសម្រួលឆ្អឹងត្រគាកជាមួយប្រព័ន្ធម៉ូឌុយលែរ ZMR, Zimmer (សហរដ្ឋអាមេរិក)។
អំពី អេសអឹមជី – SMG (ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group)
អេសអឹមជី – (SMG) គឺជាអ្នកផ្ដល់ការថែទាំសុខភាព ឯកទេសឯកជនមួយដែលមានបណ្ដាញគ្រួពេទ្យឯកទេសចំនួន២២ ។ ក្រុមការងារនេះប្ដេជ្ញាចិត្ដបំពេញ ការសន្យារបស់ខ្លួនក្នុងការផ្ដល់ការថែទាំ និងបទពិសោធន៍ ផ្នែកវេជ្ជសាស្ដ្រដោយផ្ដោតលើអ្នកជំងឺ ដល់បុគ្គលគ្រប់រូប។
បច្ចុប្បន្ន ក្រុមការងារនេះមានគ្លីនិកសរុបចំនួន១៤កន្លែង ដែលមានទីតាំងយុទ្ធសាស្ដ្រនៅក្នុងមជ្ឈមណ្ឌលឯកទេស Paragon មជ្ឈមណ្ឌលឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Novena និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Gleneagles ដែលមានបណ្ដាញគ្លីនិក SMGAssociates កាន់តែច្រើនឡើងៗ។
អេសអឹមជី មានភ្នាក់ងារខ្មែរពិសេសសំរាប់ជួយលោកអ្នកទៅតាមតម្រូវការ ដូចជាៈ
* ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
* ការសាកសួរព័តមាន និងតំលៃ
* ការធ្វើដំណើរ និងការស្នាក់នៅ
* ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
* សេវាកម្មបកប្រែដោយឥតគិតថ្លៃ
* ការស្នើរសុំលទ្ធផលព្យាបាល និងការទិញថ្នាំ
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោង ៖ +៦៥ ៩៨៤២ ៣៥៦០
អ៊ីម៉េល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេសអឹមជី – SMG ប្រចាំនៅកម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg
ចែករំលែកព័តមាននេះ