ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តាំង​លោក ជឹម ស៊ីថា អធិការ​ស្តី​ទី​​នគរបាល​​ខណ្ឌមាន​ជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បន្ទាប់​ពី​លោក​ ហ៊ី​​ ណា​រិ​ន ​អធិការ​នគរបាល​ខណ្ឌមានជ័យ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​កាលពីព្រឹ​ក​ថ្ងៃ​ទី​៣០​ កញ្ញា​ ​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​​អំពើ​ពុក​រលួយ​នោះ ​នៅ​​ព្រឹក​ថ្ងៃ​ទី​២ ​តុលា​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​តែងតាំង​លោក​ជឹ​ម ស៊ី​ថា​ អធិការរង​នគរ​បាល​ខណ្ឌមានជ័យ​ឡើងជា​អធិការ​ស្តីទី​នគរបាល​ខណ្ឌមានជ័យ​ ជំនួស​លោក​ ហ៊ី ណា​រិ​ន​ ដែល​ត្រូវ​ចាប់ខ្លួន​។​

ពិធី​​ធ្វើ​ឡើង​នៅ​​ក្នុង​បរិ​វេន​អធិការដ្ឋាន​នគរ​បាល​ខណ្ឌមានជ័យ​ ក្រោម​អធិបតីភាព​លោក​ភួង មាល័យ​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ លោក សុង លី ​ស្នងការ​រង​ន​របាល​រាជធានី​ភ្នំពេញ​ និង​លោក​ ​សេង សុ​គុណ ​ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ៕​