ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកម្មករ​មកពីសង្កាត់ក្បាលកោះ​ដើរក្បួនតវ៉ាទៅរដ្ឋសភា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុមកម្មករកម្មការិនី​ប្រមាណ២០០នាក់ ​បម្រើការងារនៅក្នុង​រោងចក្រកាត់ដេរ ​ហ៊ុយ ចៀន ​បច្ចុប្បន្នប្តូរឈ្មោះជា ចៀន ឡឹ ​មានទីតំាងស្ថិតនៅក្នុង​សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ បានហែរក្បួនតវ៉ា​ដល់​រដ្ឋសភា​ហើយ​នៅ​ម៉ោង២និង៣០នាទី​រសៀលថ្ងៃទី ​០១ តុលា ​២០១៤

រាជធានីភ្នំពេញ ​៖ ក្រុមកម្មករកម្មការិនី​ប្រមាណ២០០នាក់ ​បម្រើការងារនៅក្នុង​រោងចក្រកាត់ដេរ ​ហ៊ុយ ចៀន ​បច្ចុប្បន្នប្តូរឈ្មោះជា ចៀន ឡឹ ​មានទីតំាងស្ថិតនៅក្នុង​សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ បានហែរក្បួនតវ៉ា​ដល់​រដ្ឋសភា​ហើយ​នៅ​ម៉ោង២និង៣០នាទី​រសៀលថ្ងៃទី ​០១ តុលា ​២០១៤ ​ប្រយោជន៍ដើម្បីសុំឲ្យ​តំណាងរាស្រ្ត​ជួយអន្តរាគមន៍​ដល់ពួកគេដែលតវ៉ាទាមទារ​បា្រក់ដំណាច់ឆ្នាំ និងបា្រក់ផ្សេងៗទៀត ។

គួរបញ្ជាក់ថា​ ក្រុមកម្មករខាងលើនេះ​បានតវ៉ាជាច្រើនថ្ងៃមកហើយ​នៅតែពុំទាន់មានដំណោះស្រាយ ​ហើយមុនពេលមកសុំអន្តរាគមន៍ពី​តំណាងរាស្រ្តនាពេលនេះ​ គឺនៅព្រឹកមិញក្រុមកម្មករ​ទំាងនោះបានដើរទៅ​តវ៉ានៅក្រសួងការងារ​ សមាគម​រោងចក្រកាត់ដេរ​ និង​ សាលាដំបូងរាជធានី​ភ្នំពេញផងដែរ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕