ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដើរឆ្លុះសត្វត្រូវពស់ស្រកាចាស់ចឹករងរបួស សង្គ្រោះទាន់ពេល

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ​បុរស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ បណ្តាល​ឲ្យ​រង​របួស​ ខណៈ​ពេល​កំពុង​ដើរ​ឆ្លុះស​ត្វ​ នៅខា​ង​ជើង​ភូមិ​ចម្ងាយ ​១.០០០ម៉ែត្រ​ ។ ហេតុ​ការ​ភ្ញាក់​ផ្អើល​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង៨​យប់ ថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០១៤ ​នៅ​ភូមិ​ព្រះឈរ​ ឃុំ​គោកកឋិន ​ស្រុកថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ ។

លោក​អនុសេនីយ៍​ទោ ​អ៊ុយ ចន្ថា ​នាយ​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាលគោកកឋិន​ បាន​ឲ្យ​ដឹងថា ៖ ​ជន​រងគ្រោះ ​ឈ្មោះ​ម៉ៃ  មួយ ​ភេតប្រុស ​អាយុ៣២ឆ្នាំ​ នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ​។ ​មុន​ពេល​កើត​ហេតុ​ ជន​រងគ្រោះ ​រួមទាំង​ អ្នក​ភូមិ​ជា​មួយ​គ្នា​២ទៅ​​៣នាក់​ ​បាន​នាំ​គ្នា​ទៅ​ឆ្លុះ​សត្វ​នៅ​ខាង​ជើង​ភូមិ​ចម្ងាយ​១.០០០ម៉ែត្រ​ពីភូមិ ក៏​ត្រូវ​ពស់​ស្រកាចាស់​ចឹក​ត្រូវ​ជើង​ខាង​ឆ្វេង​ ហើយ​បាន​អ្នក​ដែល​ទៅ​ជា​មួយ​គ្នា​នោះ​ជួយ​ចង​ស្លាក់ កុំ​ឲ្យ​ជាតិ​ពិស​ជ្រាប​ចូល​ដល់​បេះ​ដូង​ និង​ ជួយ​គ្នា​គ្រៀរ​យក​មក​ផ្ទះ​ បន្ទាប់​មក​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ បាន​ដឹក​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្ម​ពួក ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។ បច្ចុប្បន្ន​ជនរង​គ្រោះ​បាន​ជាសះស្បើយ ​រួចផុតពីសេចក្តី​ស្លាប់ ​និង​ត្រូវ​បានវិលត្រឡប់​មកផ្ទះ​វិញ​ នៅថ្ងៃនេះ​ផង​ដែរ ៕