ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អតីតមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ស័ក្តិ​៥​ម្នាក់​មក​កាត់ទោស​ម្តងទៀត ពី​បទឆបោក​ប្រាក់​១៧.០០០​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល​ស័ក្តិ​៥ និងជា​អតីត​ជំនួយការ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ព​ន្ធនាគារ រយៈពេល​១​ឆ្នាំ កន្លង​ទៅ ពី​បទឆបោក​ប្រាក់​ពី​ជនជាតិ​ចិន​ចំនួន​៣៨០០០​ដុល្លារ ពាក់​ព័​ន្ឋ​នឹងជួយ​រត់ការ​បាន​ចូល​សញ្ជាតិ​​ខ្មែរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា អនុរក្ស​ព​ន្ធ​នាគារ បាន​នាំ​ជនជាប់ចោទ​រូប​នេះ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តងទៀត

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល​ស័ក្តិ​៥ និងជា​អតីត​ជំនួយការ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ព​ន្ធនាគារ រយៈពេល​១​ឆ្នាំ កន្លង​ទៅ ពី​បទឆបោក​ប្រាក់​ពី​ជនជាតិ​ចិន​ចំនួន​៣៨០០០​ដុល្លារ ពាក់​ព័​ន្ឋ​នឹងជួយ​រត់ការ​បាន​ចូល​សញ្ជាតិ​​ខ្មែរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា អនុរក្ស​ព​ន្ធ​នាគារ បាន​នាំ​ជនជាប់ចោទ​រូប​នេះ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តងទៀត ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​ពី​​បទឆបោក​ប្រាក់​ជនជាតិ​ខ្មែរ​ចំនួន​១៧.០០០​ដុល្លារ ពាក់​ព័​ន្ធនឹង​ជួយ​រត់ការ​បាន​ចូលសញ្ជាតិ​ខ្មែរ​។ ប៉ុន្តែ​សាលក្រម​នេះ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៨ តុលា ២០១៤ ខាង​មុខ​វិញ​។

លោក ជា សុខ​ហៀ​ង ជា​ចៅក្រម​ជំនុំជម្រះ បាន​ថ្លែង​ថា ជនជាប់ចោទ​ឈ្មោះ​សួង វាសនា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឆបោក តាម​មាត្រា៣៧៧ និង៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ​២០១៣ ដោយ​យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ​សេង គង់​។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​​២០១២ កន្លង​ទៅ ឈ្មោះ​សេង គង់ បាន​ទៅ​ពឹងពាក់​ឈ្មោះ សួង វាសនា ឱ្យ​ជួយ​រត់ការ​បញ្ចូល​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​ចិន​២​នាក់ ដោយ​ក្នុង​ម្នាក់​ត្រូវ​បង់​ប្រាក់​ទៅ​ឈ្មោះ​សួង វាសនា ចំនួន​មួយ​ម៉ឺន​ដុល្លារ​។ បន្ទាប់​ពី​ការ​ច​រចា ឈ្មោះ​សេង គង់ បាន​ប្រគល់​ប្រាក់ឱ្យឈ្មោះ​សួង វាសនា ចំនួន១៧.០០០​ដុល្លារ និង​​ឯកសារ​ពាក់​ព័​ន្ធ​មួយ​ចំនួន​ដើម្បី​រត់ការ​បញ្ចូល​សញ្ជាតិ​ខ្មែរ ។ ក្នុង​នោះឈ្មោះ​សួង វាសនា បាន​សន្យា​ចំនួន​៤​ស​ប្តា​ហ៍នឹង​ជួយ​រត់ការ​បាន​សម្រេច បើ​មិន​​សម្រេច​នឹងសង​ប្រាក់​ជូន​វិញ​។ លើស​ពី​នេះ​ទៀត​ឈ្មោះ​សួង វាសនា បាន​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នៅក្រសួងមហាផ្ទៃ និង​ជា​ជំនួយការ​មន្ត្រីជាន់ខ្ពស់​ថែម​​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដើមបណ្តឹង មានការ​ជឿ​ទុកចិត្ត​។ ប៉ុន្តែ​ដល់​ពេល​កំណត់​ឈ្មោះ​សួង វាសនា បែរជា​រត់គេច​ខ្លួន ទើប​ធ្វើ​ឱ្យដើមបណ្តឹង​ដា​ក់​​ពាក្យ​ប្តឹង​តែ​ម្តង​។

ចំណែក​ឈ្មោះ​សួង វាសនា បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា គាត់​ពិតជា​បាន​ទទួល​ប្រាក់​ពី​ឈ្មោះ​សេង គង់ ចំនួន​១៧.០០០​ដុល្លារមែន ហើយ​​ប្រាក់​ទាំងនោះ​គាត់​បាន​យក​ទៅ​រត់ការ​អស់ហើយ​។ ប៉ុន្តែ​ដោយសារ​ដើមបណ្តឹង​ខ្វះ​ឯកសារ ទើប​រត់ការ​ពុំ​បាន​ជោគជ័យ ហើយ​គាត់​ក៏​បាន​សង​ប្រាក់​ចំនួន​​៧០០០​ដុល្លារ​ដល់​ដើមបណ្តឹង​វិញ​ដែរ​។ ដូច្នេះ​សូម​ឱ្យ​តុលាការ លើកលែង​ការ​ចោទប្រកាន់ និង​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ ៕