ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​កំពុង​តាម​ស្រង់​ក្លិន​ខ្មាន់​កាំ​ភ្លើង​លួច​បា.ញ់​ប្រហារ​លើ​អ្នក​រាយ​សន្ទូច​សង្ស័យគំនុំ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ខ្មាន់កាំភ្លើង​ដែល​បា.ញ់ប្រហារ​ទៅ​លើ​ក្រុម​អ្នក​រាយ​សន្ទូច​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ កាលពី​យប់​ថ្ងៃ​ទី​១១ កញ្ញា កន្លង​ទៅ​នៅឡើយ ក៏​ប៉ុន្តែ​បាន​បង្ហើប​ថា​ទទួល​បាន​ពន្លឺ​ខ្លះ​ៗ​ហើយ និង​អាច​ឈាន​ទៅ​ចាប់ខ្លួន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។ ទាក់ទិន​ទៅ​នឹង​សំណុំរឿង​ឧក្រិដ្ឋ​នេះ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ទោ ដួង សុខា

ខេត្តសៀមរាប ៖ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​ទៅ​លើ​ក្រុម​អ្នក​រាយ​សន្ទូច​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ កាលពី​យប់​ថ្ងៃ​ទី​១១ កញ្ញា កន្លង​ទៅ​នៅឡើយ ក៏​ប៉ុន្តែ​បាន​បង្ហើប​ថា​ទទួល​បាន​ពន្លឺ​ខ្លះ​ៗ​ហើយ និង​អាច​ឈាន​ទៅ​ចាប់ខ្លួន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។ ទាក់ទិន​ទៅ​នឹង​សំណុំរឿង​ឧក្រិដ្ឋ​នេះ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ទោ ដួង សុខា បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា ករណី​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​បាន​នៅឡើយ​ទេ ខណៈ​កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​បន្ថែម​ទៅ​លើ​អង្គហេតុ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨ យប់ ថ្ងៃ​ទី​១១ កញ្ញា កន្លង​ទៅ  ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​បាញ់​ទៅ​លើ​ក្រុម​អ្នក​រាយ​សន្ទូច​ពីរ​នាក់​ក្នុង​ចំណោម​៦​នាក់ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ នៅ​គ្រា​ដែល​ពួក​គេ​កំពុង​ប្រមូលផ្តុំ​គ្នា​រង់ចាំ​ដោះ​ត្រី នៅ​ចំណុច​វាលស្រែ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​វត្ត​រលួស ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​ក​ន្ទាំ​ង ស្រុក​ប្រាសាទបាគង ។ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ​ម្នាក់​ឈ្មោះ ឡុ​ន ផល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រង​ការ​បាញ់​ពីក្រោយ​ចំ​ក្រោម​ក្លៀក ទម្លុះ​ទៅ​លើ​ដោះ​ខាងឆ្វេង រួច​ធ្លាយ​ទៅ​ទម្លុះ​កដៃ​ខាងស្តាំ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ផា ប្រោ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ត្រូវ​ចំពោះ ។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ។

អធិការរង​នគរបាល​ស្រុក​ប្រាសាទបាគង លោក​អនុសេនីយ៍ឯក គិ​ន និស្ស័យ ទទួល​បន្ទុក​ព្រហ្មទណ្ឌ ក៏​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថ្ងៃ​ដដែល​នោះ​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ខ្មាន់កាំភ្លើង​បាន​បាញ់​ចំនួន​ពីរ​គ្រាប់ ហើយ​បើ​តាម​លទ្ធផល​កោសល្យវិច័យ​ទៅ​លើ​មុខរបួស ខ្មាន់កាំភ្លើង​ទំនងជា​ប្រើ​អាវុធ​ម៉ាក​អុ​ឹ​ម​សី (M16) ដែល​ក្បាល​គ្រាប់​ចូល​តូច តែ​ចេញ​ធំ ។ លោក​បាន​បង្ហើប​ថា ករណី​នេះ​សមត្ថកិច្ច​រក​មិនឃើញ​មូលហេតុ​អ្វី​ក្រៅពី​រឿង​គំនុំ​នោះ​ទេ ព្រោះ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ធ្លាប់​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​បុរស​ម្នាក់ ហើយ​ករណី​វិវាទ​នេះ​យើង​បាន​ដាក់​បញ្ចូល​ក្នុង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​អស់ហើយ ដើម្បី​មាន​ចំណាត់ការ​បន្ត ។ ជន​រង​គ្រោះ​ឈ្មោះ ឡុ​ន ផល្លា នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ខណៈ​ដែល​កំពុង​ដេក​នៅ​លើ​រទេះរុញ​ក្នុង​អគារ​នៃ​មន្ទីរពេទ្យ​ខេត្ត ដៃ​ម្ខាង​ជាប់​សេរ៉ូម និង​ដៃ​ម្ខាង​ទៀត​រុំ​ដោយ​បង់​ពណ៌​ស បាន​រៀបរាប់​ទាំង​សម្រែក​ឈឺផ្សា​ថា គាត់​មិន​បាន​សង្ស័យ​លើ​ជន​ណា​នៅឡើយ​ទេ ព្រោះ​កន្លង​មក​គាត់​មិន​ដែល​មាន​ជម្លោះ​ទាស់ទែង ឬ​មាន​គំនុំ​ជាមួយ​អ្នក​ណា​ទេ ។

គាត់​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី ប៉ុន្តែ​ដោយសារ​តែ​របរ​នេះ​មិន​អាច​រក​ប្រាក់​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ គាត់​ក៏​ឆ្លៀត​ទៅ​រាយ​សន្ទូច​នៅ​ពេល​យប់ ដើម្បី​រក​ចំណូល​បន្ថែម ក៏​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​តែ​ម្តង ។ ទោះជា​យ៉ាងនេះ​ក្តី ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​បន្តិច ខណៈ​រូប​គាត់​កំពុង​ដើរ​ដោះ​ត្រី​នៅ​ក្នុង​ស្រែ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ស្រែ​ដើរមក​សួរ​គាត់​ថា «​បាន​ត្រី​អត់0x017d7​» ពេល​នោះ​គាត់​ប្រាប់​ថា «​បាន​ខ្លះ​ដែរ​» រួច​បុរស​នោះ​ក៏​ដើរទៅ​បាត់ ។ រូប​គាត់ និង​អ្នក​ភូមិ​ផ្សេង​ទៀត ក៏​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ៗ​នោះ​ដើម្បី​ចាំ​ដោះ​ត្រី​បន្ត ។ ខណៈនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់ ពាក់មួក និង​ពាក់អាវ​ភ្លៀង ដើរមក​ជិត​រួច​បញ្ចាំង​ពិល​ដាក់​ហ្វូង​មនុស្ស​ដែល​កំពុង​ជួបជុំ ហើយ​ក៏​បាញ់​ទាំង​កម្រោល ត្រូវ​ចំ​រូប​គាត់ និង​ចំ​ក្មេង​ប្រុស​ម្នាក់​ទៀត រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន ។

ក្រុម​គ្រូពេទ្យ​បាន​អះអាង​កាលពី​វេលា​ថ្ងៃ​ទី​១២ កញ្ញា ថា ស្ថានភាព​របួស​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ន ផល្លា បាន​ឆ្លង​ផុត​ពី​ដំណាក់កាល​គ្រោះថ្នាក់​ហើយ ព្រោះ​ក្បាល​គ្រាប់​កាំភ្លើង​មិន​បាន​ទម្លុះ​ចំ​ចំណុច​សំខាន់​ដូច​ជា​បេះដូង សួត ពោះវៀន នោះ​ទេ ។ ដោយឡែក​ចំពោះ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ផា ប្រោ នៅ​មិន​ទាន់​មាន​អះអាង​ច្បាស់​លាស់​ពី​ស្ថានភាព​របួស​នៅឡើយ​ទេ ខណៈ​ទទួល​ព័ត៌មាន​ថា​ជន​រង​គ្រោះ​រូប​នេះ ធ្លាយ​ពោះ ៕