ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​គណៈ​បញ្ជាឯកភាព លោក​លីម សុភា ​ប្រើធម៌​ក្តៅ​ដល់​​មន្រ្តីថ្នាក់ក្រោម​ មិនឲ្យ​ប៉ះ​ពាល់​លុយ​ក្រៅ​សេវា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​៧មករា​ កាល​ពីថ្ងៃ​ទី១២ កញ្ញា ​បាន​បើ​ក​កិច្ច​ប្រ​ជុំ​ស្តី​ពី​ការ​ងារ​ពាក់​ព័​ន្ធ៣​ចំណុច​សំខាន់​សម្រាប់​មន្តី្រថ្នាក់​ក្រោម​អនុវត្ត ​។ កិច្ច​ប្រជុំ​នោះ​ក្រោម​អធិប​តី​ភាព​លោក លីម ​សុភា​ អភិ​បាល គណៈ​អភិបា​លខណ្ឌ៧​មករា​ អភិ​បាល​រង និ​ង​ជា​ប្រធាន​ការិយាល័យ​ អធិ​ការ​នគរបា​លខ​ណ្ឌ មេ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​៧មករា​ កាល​ពីថ្ងៃ​ទី១២ កញ្ញា ​បាន​បើ​ក​កិច្ច​ប្រ​ជុំ​ស្តី​ពី​ការ​ងារ​ពាក់​ព័​ន្ធ៣​ចំណុច​សំខាន់​សម្រាប់​មន្តី្រថ្នាក់​ក្រោម​អនុវត្ត ​។ កិច្ច​ប្រជុំ​នោះ​ក្រោម​អធិប​តី​ភាព​លោក លីម ​សុភា​ អភិ​បាល គណៈ​អភិបា​លខណ្ឌ៧​មករា​ អភិ​បាល​រង និ​ង​ជា​ប្រធាន​ការិយាល័យ​ អធិ​ការ​នគរបា​លខ​ណ្ឌ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ត​ខណ្ឌ​ ចៅ​សង្កាត់​ និ​ង ​មន្ត្រី​ក្រោម​ឱ​វាទ​សាលា​ខណ្ឌ  ។

កិច្ច​ប្រជុំ​ត្រូវ​បាន​លោក លីម​ សុភា ​ប្រើ​ធម៌​ក្តៅ​ថា មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ហាម​ដាច់​ខាត​មិន​ត្រូវ​ប៉ះ​ពាល់​(លុយ) ប្រ​យោជ​ន៍​ណា​ក្រៅ​តែពី​សេវា​សាធារ​ណៈ​នោះ​ឡើយ  ។ ​លោក​អភិបាល​ដែល​ទើប​នឹង​ឡើ​ងថ្មី​បញ្ជាក់ ៣ចំ​ណុច ​១.​ច្រក​ចេញ.​ចូល​តែមួយ​ ២. ​សណ្តា​ប់ធ្នាប់​សាធារ​ណៈ ​និ​ង​៣.​សន្តិ​សុខ ​សង្គម​ ។ ​ការ​ងារ​ច្រក​ចេញ ចូល​តែ​មួយ ​ហាម​មិន​ឲ្យយក​ប្រាក់​លើស​ពីសេ​វាសាធា​រណៈ ​ការងារ​ សណ្តាប់​ធ្នាប់​សាធា​រណៈ ត្រូវ​កែ​លំអរ​ឡើង​វិញ​នូវ​ភាព​រញ៉េរ​ញ៉ៃ​លក់​ដូ​តាម​មុខ​ផ្ទះ ​ទីសាធា​រណៈ ​កន្លែង​ល​ក់កង់​ម៉ុតូ ​ហាម​ដាច់​ខាត​មិនឲ្យ​ទៅ ទារ​លុយ​ខុល​គោលការ​ណ៍​ ។

ការ​ងារ​សន្តិ​សុខ​សង្គម​ ត្រូវ​ពង្រឹង​កម្លាំង​​ ស្រាវ​ជ្រាវ​បង្ក្រាប​បទ​ល្មើស​ ហាម​មិន​ឲ្យចាប់​មនុស្ស ឬ​ជន​សង្ស័យ​ទៅ​​ធ្វើ​ការ​ដោះ​ស្រាយ​យក​ប្រាក់​ជាប្រ​យោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ ។  លោក​អភិបា​ល​បាន​ណែ​នាំ​ឲ្យ​មន្ត្រី​ប្រឹង​ប្រែង​អនុវត្ត​ការងារ​ឲ្យល្អ​ ជៀស​វាងប្រឈមុ​ខ នឹ​ងផ្លូវច្បា​ប់ ។