ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ប៉ូ​លិស​ប៉ុស្ដិ៍​ពងទឹក​ម្នាក់​កំពុង​វណ្ឌ.ក​ដោយ​សារចោរ​​ចោទ​ថា​លួច​លុយ និង​គ្រឿង​អលង្ការ​អស់​ជិត​១​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​ដែល​តែងតែ​អន្ទងក្រុម​អ្នក​រត់​ម៉ូតូឌុបយកទៅ​ដាក់​ថ្នាំសណ្ដំ​យក​ម៉ូតូ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូ​លិសប៉ុស្ដិ៍​ពងទឹក​ និង​ប៉ូ​លិសព្រហ្មទណ្ឌ ខណ្ឌ​ដង្កោ​​ចាប់ខ្លួន​​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ បាន​​ចោទប្រកាន់​​មន្ត្រី​ប៉ូ​លិស​តូចតាច​ម្នាក់នៅ​ប៉ុស្ដិ៍​ពងទឹក​នោះ​ថា បាន​ឆ្លៀតឱកាស​យកលុយ ខ្សែ​.ក​១​ខ្សែ ​និងនាឡិកា១​គ្រឿង តម្លៃ​ជាង​៣​ពាន់​ដុល្លាររបស់​ខ្លួន​ សរុប​ជិត​១​ម៉ឺន​ដុល្លារ ក្នុង​ពេលដែល​ខ្លួន​ត្រូវមន្ត្រី​ប៉ូ​លិស​ប៉ុស្ដិ៍​ខាងលើចាប់ខ្លួន​​​។

បន្ទាប់​ពីជនសង្ស័យចោទប្រកាន់​បែប​នេះ​នៅវេលា​រសៀល​ថ្ងៃ​ទី​២៨ ​សីហា ​២០១៤ នាយ​ផ្នែក​ព្រហ្មទណ្ឌខណ្ឌដង្កោបាន​ដឹក​ជន​នោះ​ចេញពី​តុលាការនាំ​ទៅ​កាន់​ប៉ុស្ដិ៍​ព​ង​ទឹក និង​បាន​ប្រមូល​មន្ត្រីប៉ូ​លិស​ប៉ុស្ដិ៍​ទាំងអស់ឲ្យ​ទៅ​ជួបជុំ​គ្នាដើម្បី​ឲ្យ​ជន​នោះ​ចង្អុលមុខ​។

មន្ត្រី​ប៉ូ​លិស​មួយ​រូបបាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​ពងទឹក​ជនសង្ស័យ​ខាងលើបាន​ចង្អុល​ចំ​មន្ត្រី​ប៉ូ​លិសប៉ុស្ដិ៍​តូចតាច​ម្នាក់ឈ្មោះ​ម៉េ​ង រ៉ា​នី ប៉ុន្តែ​ការ​ចោទប្រកាន់​ខាងលើ​នោះត្រូវ​បាន​លោក​រ៉ា​នី ច្រានចោល​ទាំងស្រុង​ ដោយ​លោក​បាននិយាយ​ថា​ ​​ខណៈពេល​ដែល​ជនសង្ស័យ​ត្រូវចាប់ខ្លួន​នោះលោក​មិន​បាន​ស្ថិត​នៅ កន្លែង​កើតហេតុ​នោះ​ទេ គឺ​រហូត​ដល់​អ្នកផ្សេង​យក​ជនសង្ស័យ​នោះ​ទៅ​ដល់​ប៉ុស្ដិ៍​ទើប​លោកទៅ​ដល់​ដែរ ​រឿង​អី​បានជា​នៅសុខ​ៗ បែរមក​ចោទប្រកាន់​លោក​ទាំង​កំរោល​បែប​នេះ​។

ដោយឡែកក្រុម​ប្រជា​ការពារសង្កាត់​ពងទឹក​ដែល​បានដឹង​ហេតុ​ការណ៍នោះ​បាននិយាយ​ថា លោក​ម៉េ​ង រ៉ា​នី ពិតជា​មិន​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​មែន ជនសង្ស័យ​ខាងលើត្រូវ​បាន​ចាប់ខ្លួន​ដោយមន្ត្រី​ប៉ូ​លិស​ផ្សេងទៀត ​រួម​ជាមួយ​កម្លាំងប្រជា​ការពារ​ភូមិ​ និង​សង្កាត់ ។ ​ 

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ សុខ ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ និង​បាន​មក​ស្នាក់​នៅផ្ទះ​ជួលម្តុំ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១១​ និង​១៥​នាទីព្រឹក​ថ្ងៃ​ទី​២៥ ​សីហា ​​២០១៤ ក្នុង​ពេល​នាំ​អ្នក​រត់​ម៉ូតូឌុបម្នាក់​ទៅ​ដាក់​ថ្នាំ​សណ្ដំក្នុង​ស្រា​បៀរ​ ABC ​ដើម្បី​យក​ម៉ូតូនៅ​កន្លែង​លក់​សាច់ក្រកម្ដុំ​វត្ត​ស្លែង​​ ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព