ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ប្លុង​កាបូប​ចោល​ បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំងព្រឹក​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយទាំងព្រឹក ខណៈ​ស្ត្រី​ម្នាក់​​យក​កាបូប​មក​ប្លុង​ចោល​នៅ​ផ្ទះ​លក់​ចាប់​ហួយ​មួយ​កន្លែង​យីហោ «ចាន់ធី» បន្ទាប់ពីស្ត្រីនោះ​ចូលទៅទិញ​​អីវ៉ាន់​ កាលពី​វេលាម៉ោង​៧ព្រឹក​​ថ្ងៃទី​២៨ សីហា ២០១៤ នេះ ស្ថិត​នៅចំណុច​ផ្លូវលេខ​ជាតិ​លេខ៦ ក្នុងភូមិ​កៀនឃ្លាំង សង្កាត់​ជ្រោយ​ចង្វា ខណ្ឌជ្រោយចង្វា ដោយ​ទុក​កាបូប​ចោលនៅទីនោះតែម្តង​ ​។

ប្រភពពីស្ត្រី​ជាអ្នក​លក់ចាប់ហួយ​បានឱ្យ​ដឹងថា ស្ត្រីខាងលើ​បានជិះម៉ូតូ​មួយគ្រឿង​មក​ឈប់​ទិញ​អីវ៉ាន់របស់គាត់ ពេលនោះ​ក៏ទុក​កាបូបចោល ហើយ​គាត់​ក៏បានស្រែកហៅ​ឱ្យ​យកកាបូបនោះ ព្រោះគិត​ថា គេភ្លេច តែស្ត្រីខាងលើមិនព្រមយក​ទេ ដោយ​ជិះម៉ូតូ​ចេញទៅបាត់ ធ្វើ​ឱ្យ​គាត់ងឿងឆ្ងល់​ និងមិន​​​ហ៊ានឆែកឆេរ និងយកទៅណាទេ គឺទុករហូតដល់មានការ​ភ្ញាក់​ផ្អើល និងបាន​រាយ​ការណ៍​​ទៅសមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកត្រួតពិនិត្យ​ ។

ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការ​ត្រួតពិនិត្យក្នុង​កាបូបនោះ ពុំ​មាន​អ្វី​គួរឱ្យកត់សម្គាល់​ទេ គឺមានតែ​ខោអាវ និង​គ្រឿង​សម្អាង​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែអ្វី​ដែល​ធ្វើ​ឱ្យគេ​ឆ្ងល់នោះថា ហេតុអ្វី​បានជាស្ត្រីខាងលើ​ ​មិនព្រមយកកាបូប​ទៅវិញ?

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព