ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​មា​នផ្ទៃពោះ​យក​មាស​កាឡៃ​ដូរយក​​មាស​សុទ្ឋ ត្រូវ​អាជីវករ ​ចាប់​ខ្លួន

9 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ ​៖ ​ស្ត្រីមាន​ផ្ទៃពោះ ម្នាក់​ត្រូវ​បាន​អា​ជីវករ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​មក​ឱ្យ​នគរ​​បាល​ប្រចាំ​ប៉ុស្តិ៍​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​កាល​ពី ​រសៀល​ថ្ងៃ​ ​ទី៣០​ ខែកក្កដា​ ឆ្នាំ២០១៤​ វេលា​ម៉ោង​១៤ និ​ង១០​នាទី បន្ទាប់​ពី​ស្ត្រី​​ជាជន​សង្ស័យ​​បានធ្វើ​សកម្ម​ភាព​ បន្លំ​យក​ខ្សែ​ក​មាស​ ទម្ងន់​៣ជី​ នៅ​កន្លែង​ល​ក់មា​សមួយ​កន្លែង​ក្នុ​ងទី​ផ្សារ​ ។

តាម​ប្រភ​​ពអះអា​​ងពីស្ត្រី​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដើរ​មក​ដល់​មុខ​ តូប​​​របស់គាត់ ​ ហើ​យបា​នសួរ​រក​ទិញ​ខ្សែ​រ​ករ​ទម្អន់​៣ជី​ នៅ​ពេល​នោះ គាត់​ក៏បាន​លើក​យក​ខ្សែ​​ករមាស​ទម្អន់​​​៣ជីអោយ​មើល​ នៅ​ពេល​​នោះស្ត្រី​ជន​សង្ស័យ​បាន​ទទួល​យក​ពី​ដៃ​គាត់ រួច​ហើយ​មើល​ចុះ​មើល​ឡើង​ ប្រមាណ​១៥​នាទី ទើប​ប្រគល់​ខ្សែរ​មក​ឱ្យ​វិញ​ហើយ​និយាយ​ថា​​ម៉ូតនេះ​មិន​ស្រ​លាញ់​​ទេអត់​ទិញ​ទេ ស្រប​ពេល​នោះ​គាត់​​ក្រលេក​មើល​ខ្សែ​រករ​ដែល​កំពុង​ហុច​ឱ្យ​មក​វិញ​ដឹង​​ថាជា​របស់​កា​ឡៃ ទើប​ចាប់​ដៃ​ជាប់​យក​មាស​សុទ្ឋ​មក​វិញ ​បន្ទាប់​​មកហៅ​ន​គរបាល​សន្តិសុខ​ផ្សារ​មក​យក​ទៅ​សាក​សួរ​តាម​និតិវិធី ។

យោង​តាម​សមត្ថ​កិច្ច​នគរ​បាល​រក្សា​សន្តិ​សុខ​ក្នុង​ទីផ្សារ​ធំ ក្រុ​ងព្រះ​សីហនុ ​បាន​ឲ្យដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​ ហួន​ ពៅ ​ភេទស្រី អាយុ​២៩ឆ្នាំ​ រស់​នៅ​តំបន់​សេតេ​ ក្នុង​ភូមិ២​ សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ​​។

ព័ត៌មាន​លម្អិតនិង​​មាន​ផ្សាយ​​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​