ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយ​​​គ្មានប្រាក់​ទិញអាហារ​ចិញ្ចឹម​កូនទទួលអំណោយ​​មួយ​ឈុតទៀត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក ​​បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​​ជួយ​ឧបត្ថម្ភ​ ខណៈ​ដែល​នាង​​កំពុង​ប្រឈម​នឹងការ​ខ្វះ​ខាត​ចំពោះមុខ​ក្នុង​​ការ​ទិញ​អាហារ​ ចិញ្ចឹម​កូន​ ដោយសារ​​តែ​បាត់​បង់​​ការ​ងារ​មិន​មាន​លទ្ធ​ភាព​រកប្រាក់កំរៃ​បាន​។​​ ស្ត្រី​រូបនេះ​​បាន​និយាយ​ថា នាង​ឈ្មោះឡាំង បុប្ផា អាយុ​៣៥​ឆ្នាំ មានកូនស្រី​៥នាក់ និង​មាន​ស្រុក​​កំណើត​​ក្នុង​ភូមិ​​ភ្នំ ឃុំ​កំពង់ភ្នំ ស្រុក​លើក​ដែក​ ខេត្តកណ្តាល។ ប្តី​របស់​នាង​​ឈ្មោះ​ស៊ឺ លី​ហៀង

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក ​​បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​​ជួយ​ឧបត្ថម្ភ​ ខណៈ​ដែល​នាង​​កំពុង​ប្រឈម​នឹងការ​ខ្វះ​ខាត​ចំពោះមុខ​ក្នុង​​ការ​ទិញ​អាហារ​ចិញ្ចឹម​កូន​ ដោយសារ​​តែ​បាត់​បង់​​ការ​ងារ​មិន​មាន​លទ្ធ​ភាព​រកប្រាក់កំរៃ​បាន​។​​ ស្ត្រី​រូបនេះ​​បាន​និយាយ​ថា នាង​ឈ្មោះឡាំង បុប្ផា អាយុ​៣៥​ឆ្នាំ មានកូនស្រី​៥នាក់ និង​មាន​ស្រុក​​កំណើត​​ក្នុង​ភូមិ​​ភ្នំ ឃុំ​កំពង់ភ្នំ ស្រុក​លើក​ដែក​ ខេត្តកណ្តាល។ ប្តី​របស់​នាង​​ឈ្មោះ​ស៊ឺ លី​ហៀង អាយុ​៥៥​ឆ្នាំ ​បានចុះចោល​នាង​ទៅ​មាន​ស្រី​ថ្មី​​ទៀត តាំងពីឆ្នាំ​២០០៨មក​ម៉្លេះ ខណៈ​ពេលនោះ​នាង​មាន​ផ្ទៃ​ពោះ​កូនស្រីពៅ។ ស្ត្រី​រូប​នេះ​បាន​​បន្តទៀត​ថា ក្រោយពេល​ប្តីចាក​ចោល​​នាង​​បាន​ចាកចេញ​ពីស្រុក​កំណើត​​​​មក​ស្នាក់​នៅ​បន្ទប់​លេខ​៦ ផ្ទះជួល អគារ​លេខ​៥៤ សួន​ឧស្សាហ​​កម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ដោយ​ធ្វើជា​សន្តិសុខ​យាម​រោងចក្រ។

ស្ត្រី​​រូបនេះ​បានបន្តទៀត​ថា ផ្ទះជួល​​ដែល​​នាង​ស្នាក់​នៅ​​១ខែ​ ១៥​ដុល្លារ បូក​រួមជាមួយ​ថ្លៃ​ទឹក​​ និងថ្លៃ​​ភ្លើង​​​ផង​១​ខែ​​អស់​ជាង​២០ដុល្លារ ប៉ុន្តែ​ដោយសារ​នាង​គ្មាន​លទ្ធ​ភាព​ទើប​ពេលដល់​ខែ​ម្តងៗ​គ្មានលុយ​​ឱ្យថ្លៃ​ជួល​ផ្ទះ ឯ​ម្ចាស់​ផ្ទះ​ស្ទើរ​តែ​​លែងចង់​ឱ្យ​ស្នាក់នៅ​ទៅហើយ​ តែ​ក្តី​អាណិត​​តែ​ងមេត្តា​​សន្តោស​ដល់​នាង​ថែមទៀត។​ នៅរសៀល​ថ្ងៃទី​២១ វិច្ឆិកា កោះសន្តិភាព​​បាន​​ពាំនាំ​​ថវិកា​​អំណោយ​ចំ​នួន​៨​ម៉ឺនរៀល​ទៅ​ប្រគល់​ដល់ស្ត្រី​​មេម៉ាយ​រូបនេះ​ ដើម្បីដោះទ័ល​មួយគ្រា ដែល​ពេល​ទៅ​ដល់​នោះ កូនៗ​របស់​នាង​មិន​​បាន​នៅ​ជុំ​គ្នា​​ទេ។ ប្រាក់អំណោយ​គឺ​បាន​​​ទទួល​ពី​ ១-លោក​ចាន់ ណារ៉ា ផ្ទះលេខ «​​ក២» ផ្លូវលេខ​​៥៣ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ​ឧបត្ថម្ភ​៦ម៉ឺន​រៀល ២-​លោក​សេង គី ផ្ទះ​លក់ទា​ខ្វៃ ច្បារ​អំពៅ​១ ​ផ្ទះលេខ​៤០Eo ផ្លូវជាតិ​​លេខ១ ខណ្ឌមានជ័យ ឧបត្ថម្ភ​​២ម៉ឺនរៀល។ លោកក៏​បាន​​​ផ្តល់​​២ម៉ឺន​រៀល​ផងដែរ​តាម​​រយៈ​កោះ​សន្តិ​ភាព ជូន​ដល់​អតីត​គ្រូបង្រៀន​​រងគ្រោះ​​នៅខេត្ត​​កំពង់​​ឆ្នាំង។​ កោះសន្តិភាព ​សូមថ្លែងអំណរ​គុណ​ចំពោះ​ការ​​បរិច្ចាគ​ប្រាក់​មនុស្សធម៌​នេះ​​ដែល​ជា​​កាយ​វិការ​​​គួរ​ឱ្យ​គោរពបំផុត​៕