ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោយន្ត​​ច្នៃ​ចុះ​​ចំណោត​​​កំពង់​ដរ​អិល​​បុក​ធ្នឹម​​ទូក​ចម្លង​​​ខ្ទេច​ក្បាល​​​​អ្នក​​បើក​​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ គ្រោះ​ថ្នាក់​មួយ​គួរ​ឱ្យ​រន្ធត់​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ កក្កដា​ នៅ​កំពង់​ចម្លង​ត្រើយ​ខាង​លិចភូមិ​ព្រែក​ត្រែង​ ខណៈ​ដែល​គោយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​ឈើ​​គ្រឿង​ផ្ទះ​ បាន​បើក​ចុះ​កំពង់​​ចម្លង​ដោយ​ទូក​ដើម្បី​ឆ្លង​ទៅ​ជ្រោយ​ជ្រៃ​ រួច​រអិល​កំណល់​​ជ្រុល​ទៅ​បុក​នឹង​ធ្នឹម​​ទូក​ដ​ បណ្តាល​ឱ្យ​អ្នក​​បើកបរ​បែក​ក្បាល​ធ្លាយ​​ចេញ​ខួរ​​​​ដូចគេ​ពុះ​ជាពីរ​ស្លា.ប់​យ៉ាង​​អាណោច​អាធ័ម​ ។​

ខេត្ត​កណ្តាល​ ៖ គ្រោះ​ថ្នាក់​មួយ​គួរ​ឱ្យ​រន្ធត់​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ កក្កដា​ នៅ​កំពង់​ចម្លង​ត្រើយ​ខាង​លិចភូមិ​ព្រែក​ត្រែង​ ខណៈ​ដែល​គោយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​ឈើ​​គ្រឿង​ផ្ទះ​ បាន​បើក​ចុះ​កំពង់​​ចម្លង​ដោយ​ទូក​ដើម្បី​ឆ្លង​ទៅ​ជ្រោយ​ជ្រៃ​ រួច​រអិល​កំណល់​​ជ្រុល​ទៅ​បុក​នឹង​ធ្នឹម​​ទូក​ដ​ បណ្តាល​ឱ្យ​អ្នក​​បើកបរ​បែក​ក្បាល​ធ្លាយ​​ចេញ​ខួរ​​​​ដូចគេ​ពុះ​ជាពីរ​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​ ។​

ជន​រង​គ្រោះ​​ដែល​ស្លាប់​ឈ្មោះ​ អុឹម​ សុវណ្ណរ៉ា​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ រស់​នៅ​ភូមិ​បន្លិច ឃុំ​ពាម​មាន​ជ័យ​ ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃវែង ។​ តាមប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​ អុឹម ដានី​ ភេទ ប្រុស អាយុ​​៣០​ឆ្នាំ​ ត្រូវ​ជា​ប្អូន​បង្កើត​ជន​រង​គ្រោះ​​ឱ្យ​ដឹង​ថា​ រូបគេ​ទាំងពីរ​នាក់​បងប្អូន​បាន​ទិញ​ឈើ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​ផ្ទាល់​ខ្លួន​ និង​​​នាំ​ចេញ​ពីស្រុក​​​កៀន​ស្វាយ​​ មក​ឆ្លង​ទូក​ដ​នេះ​​ក្នុង​បំណង​ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​តាម​ផ្លូវ​កាត់​ ព្រោះ​វា​ជិត​​ និង​ឆាប់​ដល់​ ។ ​ដានី​និយាយ​ទាំង​ទឹក​ភ្នែក​ថា​ នៅ​ពេល​បើក​ចុះ​ទូក​ដ​ រូបគេ​ជា​ប្អូន​ចុះ​យក​កំណល់​សម្រាប់​កល់​កង់​រថយន្ត​នៅ​លើ​ទូក​ ​ព្រោះ​រថយន្ត​ច្នៃ​អត់​មាន​ហ្វ្រាំង​ដៃទេ ។​ បុ៉ន្តែ​ដោយ​សារ​នៅ​លើ​ទូក​ដ​មាន​សំណើម​ទឹក​ ​និង​ដី​​ខ្លះ​ផង​នោះ​បណ្តាល​ឱ្យ​រអិល​កំណល់​ រួចជ្រុល​ទៅ​​មុខ​បុក​ធ្នឹម​ទូក​ដ​បណ្តាល​ឱ្យ​បងប្រុស​ស្លាប់​ភ្លាម​មួយ​រំពេច​គួរ​​ឱ្យ​រន្ធត់ ។​

ក្រោយ​ពេល​កើតហេតុ​ភ្លាម អធិការ​​នគរ​បាល​ស្រុក​កៀន​ស្វាយ​ លោក​ប៉ា សំអិត បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ឱ្យ​មន្ត្រី​ជំនាញ​ចរាចរ​ស្រុក​អនុវត្ត​តាម​ជំនាញច្បាប់​​ចរា​ចរណ៍ ព្រម​ទាំង​យក​គោ​យន្ត​កែច្នៃ​​របស់​ជន​រងគ្រោះ​មក​រក្សា​ទុក​នៅ​កន្លែង​អធិការ​ដ្ឋាន​ស្រុក​​ជា​បណ្តោះ​អាសន្ន ។ ចំណែក​ទូក​ដ​ ក៏ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ទុក​ផង​ដែរ​​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕​