ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​​រុស្ស៊ី​ថា​​បា.ញ់​​​​​​​​ផ្លោង​ដាក់​​កង​ទ័ព​​អ៊ុយ​ក្រែន

9 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក​​​អះ​អាង​​កាល​ពី​ថ្ងៃ​ទី​​២៤ កក្កដា​ថា ខ្លួន​​មាន​​ភស្តុតាង​នានា ដែល​បង្ហាញ​ថា កង​ទ័ព​​រុស្ស៊ី​​ បាន​បា.ញ់​កាំ​ភ្លើង​ធំ​​ពី​ដែន​ដី​រុស្ស៊ី​​មក​លើ​ទីតាំង​នានា​របស់​កង​ទ័ព​អ៊ុយ​ក្រែន​​ ។អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​​អាមេរិក​ លោក​ស្រី Marie Hari ដែល​ដក​ស្រង់​​ប្រភព​ព័ត៌​មាន​សុើប​ការណ៍​អាមេរិក​​និយាយ​ថា​ ម៉្យាង​ទៀត​ក្រុង​មូស្គូ​មាន​ចេតនា​បញ្ជូន​អាវុធ​សម្រាប់​បា.ញ់​រ៉ុក្កែត​​ធុន​ធ្ងន់ និង​មាន​អានុ​

សហ​រដ្ឋ​អាមេរិក​​​អះ​អាង​​កាល​ពី​ថ្ងៃ​ទី​​២៤ កក្កដា​ថា ខ្លួន​​មាន​​ភស្តុតាង​នានា ដែល​បង្ហាញ​ថា កង​ទ័ព​​រុស្ស៊ី​​ បាន​បាញ់​កាំ​ភ្លើង​ធំ​​ពី​ដែន​ដី​រុស្ស៊ី​​មក​លើ​ទីតាំង​នានា​របស់​កង​ទ័ព​អ៊ុយ​ក្រែន​​ ។អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​​អាមេរិក​ លោក​ស្រី Marie Hari ដែល​ដក​ស្រង់​​ប្រភព​ព័ត៌​មាន​សុើប​ការណ៍​អាមេរិក​​និយាយ​ថា​ ម៉្យាង​ទៀត​ក្រុង​មូស្គូ​មាន​ចេតនា​បញ្ជូន​អាវុធ​សម្រាប់​បាញ់​រ៉ុក្កែត​​ធុន​ធ្ងន់ និង​មាន​អានុ​ភាព​ខ្លាំង​ក្លា​​​ឱ្យ​ពួក​ឧទ្ទាម​​អ៊ុយ​ក្រែន​​ នៅ​ភាគ​ខាង​កើត​ប្រទេស ។

ព័ត៌​មាន​ទាំង​ឡាយ​​​របស់​អាមេរិក​​លាត​ត្រដាង​ថា ចាប់​តាំង​​ពី​យន្ត​ហោះ​ម៉ាឡេ​ស៊ី​​​១​គ្រឿង​ត្រូវ​បាញ់​ធ្លាក់​​​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា​ មក អាវុធ​ទាំង​ឡាយ​​បន្ត​បញ្ជូន​ជា​ហូរ​ហែ​​​ឆ្លង​កាត់​ព្រំ​ដែន​ចូល​មក​​អ៊ុយ​ក្រែន​​ ។ អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរ​ប៉ង់​តា​ហ្គោន​២​នាក់ ដែល​​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​​ ពួក​រុស្ស៊ី​បាន​ពង្រឹង​វត្ត​មាន​យោធា​​នៅ​តាម​ព្រំ​ដែន​ជាមួយ​អ៊ុយ​ក្រែន​​ ដោយ​បង្កើន​ចំនួន​ទាហាន​​ពី​១២.០០០​នាក់​​ កាល​ពី​សប្តាហ៍​មុន​​ ដល់​​១៥.០០០​នាក់ នា​ពេល​នេះ ។

នោះ​ជា​ការ​បង្កើន​ចំនួន​កង​ទ័ព​​​ជាប់​ជា​ប្រចាំ ។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​២​រូប​​នៃ​មន្ទីរ​ប៉ង់​តាហ្គោន​​ បន្ត​ថា ការ​ផ្តល់​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ ក៏​បាន​បន្ត​ចាប់​តាំង​ពី​ការ​ធ្លាក់​យន្ត​ហោះ​​​ជើង​ហោះ​ហើរ​ MH-17 មក​ ។ បណ្តា​ឧប​ករណ៍​​យោធា​បន្ត​ផ្តល់​ឱ្យ​ពួក​ឧទ្ទាម​ចេញ​ពី​មូល​ដ្ឋាន​យោធា​ធំ​មួយ​​នៅ​ជិត​ទី​ក្រុង​រ៉ូ​ស្តូវ ។ នៅ​លើ​ទី​លាន​​ប្រយុទ្ធ​​ឯ​ណោះ​វិញ​ ការ​ប្រយុទ្ធ​​គ្នា​រវាង​​ពួក​បំបែក​ខ្លួន​និយម​​ និង​កង​ទ័ព​រដ្ឋា​ភិបាល​អ៊ុយ​ក្រែន​​ ប្រមូល​ផ្តុំ​​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា​​ ដណ្តើម​​ការ​ត្រួត​ត្រា​​តំបន់​​​ព្រំ​ដែន​រុស្ស៊ី​-​អ៊ុយ​ក្រែន​ ដែល​តំបន់​ព្រំ​ដែន​​នោះ ពួក​ឧទ្ទាម​កាន់​កាប់​មួយ​ផ្នែក​​ដែល​ក្រុង​គៀវ​​ថា ពួក​ឧទ្ទាម​អាច​ទទួល​​កម្លាំង​បន្ថែម​ពី​រុស្ស៊ី​ ។

មុន​ការ​សុំ​លាលែង​កាល​ពី​រសៀល​ថ្ងៃ​ទី​​២៤ កក្កដា នាយក​រដ្ឋ​មន្ត្រី​​អ៊ុយ​ក្រែន​ លោក អាសឺនី អុីយ៉ាត​សឺ​នីអ៊ុុក បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​ដោយ​ប្រយោល​​ចំពោះ​រុស្សុី​ថាបាន​បាញ់​មីសុីល​អាកាស​-​អាកាស​ ទម្លាក់​យន្ត​ហោះ​​ប្រដេញ​​អ៊ុយ​ក្រែន​​ធុន Sukhoi ១គ្រឿង​​​ក្នុង​ចំណោម​​​យន្ត​ហោះ​​ប្រដេញ​ធុន​នោះ​​​២​គ្រឿង ដែល​បាញ់​ធ្លាក់​​នៅ​ភាគ​ខាង​កើត​​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃទី​​២៣ កក្កដា ៕