ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cambosport​ ចាប់​​ឆ្នោត​​ផ្តល់​រង្វាន់​​ជាង​5​ពាន់​​ដុល្លារ​​ដល់ អ្នក​​ទស្សន៍​ទាយ​​ត្រូវ​ថា​​អាល្លឺម៉ង់​​លើក​ពាន​ World-Cup​ 2014

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ខណៈ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​ (FIFA World Cup 2014) បានបញ្ចប់​ទៅ​យ៉ាង​រលូន​ ដោយ​ក្រុម​​ឥន្ទ្រី​ស្លាប​ដែក​អាល្លឺម៉ង់​ ជា​អ្នក​លើក​ពាន​នោះ​ គេហ​ទំព័រ​ Cambosport ដែល​បាន​ចូលរួម​ចែក​រំលែក​ភាព​រីករាយ​ជាមួយ​ប្រិយ​មិត្ត​ទាំងអស់​តាម​រយៈ​ការបង្កើត​ឡើង​នូវការ​ទស្សន៍​ទាយ​មួយ​ឈ្មោះ​ថា​ «ឈ្នះ​ផ្លែ​ប៉ោម​» បានរក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​គិត​ជា​ទឹកប្រាក់​ចំនួន​៥.០០០​ដុល្លារ​ផងដែរ បន្ទាប់​ពី​ចាប់​ឆ្នោត​ជ្រើស​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ខណៈ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​ (FIFA World Cup 2014) បានបញ្ចប់​ទៅ​យ៉ាង​រលូន​ ដោយ​ក្រុម​​ឥន្ទ្រី​ស្លាប​ដែក​អាល្លឺម៉ង់​ ជា​អ្នក​លើក​ពាន​នោះ​ គេហ​ទំព័រ​ Cambosport ដែល​បាន​ចូលរួម​ចែក​រំលែក​ភាព​រីករាយ​ជាមួយ​ប្រិយ​មិត្ត​ទាំងអស់​តាម​រយៈ​ការបង្កើត​ឡើង​នូវការ​ទស្សន៍​ទាយ​មួយ​ឈ្មោះ​ថា​ «ឈ្នះ​ផ្លែ​ប៉ោម​» បានរក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​គិត​ជា​ទឹកប្រាក់​ចំនួន​៥.០០០​ដុល្លារ​ផងដែរ បន្ទាប់​ពី​ចាប់​ឆ្នោត​ជ្រើស​រើស​លេខ​ទូរ​ស័ព្ទ​ដៃ​ស្វែង​រក​អ្នក​ឈ្នះ​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាលពីល្ងាច​ថ្ងៃទី​២៣​ កក្កដា ឆ្នាំ​២០១៤ ។​

លោក​សុវណ្ណ​ ម្ចាស់​គេហ​ទំព័រ​ Cambosport បាន​ថ្លែងប្រាប់​អ្នកសារ​ព័ត៌​មាន​មុន​នឹង​ចាប់​​ផ្តើម​ពិធី​ចាប់​ឆ្នោត​ថា​ កម្មវិធី​ដែល​យើងបាន​រៀបចំ​ឱ្យ​ប្រិយ​មិត្ត​ និងអ្នក​គាំទ្រ​វិស័យ​កីឡា​ធ្វើ​ការ​ទស្សន៍​ទាយ​ឈ្មោះ​ថា «ឈ្នះ​ផ្លែ​ប៉ោម»​ គឺ​យើង​ដំណើរ​ការតាំងពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៣​ ខែកក្កដា​​កន្លង​ទៅ​នេះ​ ហើយ​មាន​អ្នក​ចូល​​រួម​ទស្សន៍​ទាយ​រហូត​ដល់​ទៅ​៣.៦៩២​នាក់ ខណៈ​អ្នក​ទាយ​ថា​ អាល្លឺម៉ង់​លើក​ពាន​មាន​ចំនួន​១.១៦២​នាក់​ឯណោះ ។​ ម្ចាស់​គេហ​ទំព័រ​ខាង​លើ​បាន​បញ្ជាក់​ថា​ ដោយ​សារ​ចំនួន​អ្នកទស្សន៍​ទាយ​ត្រូវ​ច្រើន​ ដូច្នេះ​ហើយ​ទើប​យើង​រៀបចំ​កម្មវិធី​ចាប់​ឆ្នោត​ស្វែង​រក​លេខ​ទូរ​ស័ព្ទ​អ្នក​ដែល​មាន​សំណាង​ ដោយ​មាន​អ្នក​សារ​ព័ត៌​មាន​ចូលរួម​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចាប់​ឆ្នោត​នោះ​ផង​ដែរ ។​ ចំពោះ​រង្វាន់​ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​ឈ្នះ​រួម​មាន​ Macbook Pro Retina Display ១​គ្រឿង, iPad Air WiFi+Cellular  ១​គ្រឿង​, iPod Nano ៥គ្រឿង​, iPod Suffle ១០​គ្រឿង​ និង​អាវ​យឺត​ជាច្រើន​ទៀត​ សរុប​គិត​ជា​ទឹក​ប្រាក់​ជាង​៥.០០០​ដុល្លារ​ ។​

ឆ្លង​កាត់​ការ​ចាប់​ឆ្នោតរួច​ សម្រាប់​រង្វាន់​ធំ​ Macbook Pro Retina Display ១​គ្រឿង​ គឺ​បាន​ទៅ​ម្ចាស់​លេខទូរ​ស័ព្ទ​ ០១២​ ៣៣​ ៨៧ ៧៣ រី​ឯ​​រង្វាន់​ធំទី​២​ iPad Air WiFi+Cellular ១​គ្រឿង​បាន​ទៅ​ម្ចាស់​លេខ​ទូរ​ស័ព្ទ​ ០៩២ ៦៣ ៣២​ ៨៦ ​។ ចំពោះ​ម្ចាស់​លេខ​ទូរ​ស័ព្ទ​ដែល​​មាន​សំណាង​ឈ្នះ​រង្វាន់ខាង​លើ​ និង​រង្វាន់​ផ្សេងៗ​ទៀត​អាច​ចូល​ទៅ​មើល​គេហ​ទំព័រ​ Cambosport ហើយ​អ្នក​ឈ្នះ​រង្វាន់​ទាំង​នេះ​ បុគ្គលិក​គេហ​ទំព័រ​ខាង​លើ​នឹង​ទាក់​ទង​ដើម្បី​មក​ទទួល​រង្វាន់​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្តង ។​

ក្រោយ​បញ្ចប់​ពិធី​ចាប់​ឆ្នោត លោក​សុវណ្ណ​ បានសង្កត់​ធ្ងន់​ថា​ «ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​គេហ​ទំព័រ​ Cambosport ខ្ញុំ​សូម​សន្យា​ថា ​នឹង​ព្យាយាម​ស្វែង​រក​ជំនួយ​ពី​ក្រុមហ៊ុន​ជាដៃគូ​នានា​ដើម្បី​បង្កើត​សកម្ម​ភាព​កីឡា​ផ្សេងៗ​សម្រាប់​ចូលរួម​ចំណែក​ជួយ​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​នាពេល​អនាគត» ។​

លោក​ក៏បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ ជា​ពិសេស​យុវ​ជន​ សូម​ចៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន​ ន​ិង​សកម្ម​ភាព​​ផ្សេងៗ​ដែល​ប៉ះ​ពាល់​ដល់​សុខភាព​ និង​សង្គម ដោយ​គួរងាក​មក​លេង​កីឡា​វិញ​ ​ព្រោះ​កីឡា​នាំ​មក​នូវ​សុខភាព​ មិត្តភាព​ និង​សាមគ្គី​ភាព៕​