ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីធីប្រ​កាស​តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ជូន​​មន្រ្តី​នគរ​បាល​ជាតិ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ នារសៀល​ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤​មាន​ធ្វើ​ពិធី​ប្រ​កាស​តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ជូន​​មន្រ្តី​នគរ​បាល​ជាតិ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ លោក​នាយ​ឧត្តម​សេនីយ៍​ យុន ឈុន្នី ស្នង​

រាជ​ធានី​ភ្នំ​ពេញ ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ នារសៀល​ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤​មាន​ធ្វើ​ពិធី​ប្រ​កាស​តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ជូន​​មន្រ្តី​នគរ​បាល​ជាតិ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ លោក​នាយ​ឧត្តម​សេនីយ៍​ យុន ឈុន្នី អគ្គស្នង​ការរង​នគរ​បាលជាតិ​ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​លោក នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ លោក ឈិត សុខុន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សី​ហនុ  លោក ស៊ាង កុសល ឧត្តម​សេនីយ៍​ស្នង​ការនគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ។

ក្នុង​ពិធី​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេច ប្រ​កាស​ផ្ទេរ​ភារកិច្ច របស់​ក្រ​សួង​មហា​ផ្ទៃ​លេខ ២៦ ២២​និង លេខ ២៦ ២៤​ ប្រ.ក ចុះ​ថ្ងៃ​ទី ១៥​កក្ក​ដា ២០១៤ ដែល​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​​៖

១. លោក វិរៈសេនីយ៍​ឯក ជិន វិទ្យា ស្នង​ការ​រង​និង​ជាប្រ​ធាន​ការិយាល័យ​កណ្តាល​ស្ថិតិ​អគ្គិ​ភ័យ​ ទៅ​ជា​ស្នង​ការ​ការ​ងារ​អត្ត​សញ្ញាណប័ណ្ណ​ អត្ត​សញ្ញាណកម្ម​ នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ។យោង​តាម​សេចក្តី​ប្រ​កាស​របស់​ក្រសួង​មហា​ផ្ទៃ លេខ២២ ២៦ប្រ.ក ចុះ​ថ្ងៃ​ទី ១៥​កក្ក​ដា ២០១៤ ដែល​បាន​សម្រេច​ផ្ទេរ​ភារកិច្ច។

២. លោក វិរៈសេនីយ៍​ឯក ប៊ួ សុធី​ អនុ​ប្រ​ធាន​ការរិយាល័យ​កណ្តាល​ប្រ​ឆាំង​បទ​ល្មើស​ទៅ​ជា​ស្នង​ការរង​ទទួល​បន្ទុក​អាវុធ ជាតិ​ផ្ទុះ និង​អគ្គិភ័យ​។

៣. លោក វិរៈសេនីយ៍​ឯក ជួ ហេង ស្នង​ការរង​និង​ជា​ប្រ​ធាន​ការរិយាល័យ​កណ្តាល​​ប្រ​ឆាំង​បទ​ល្មើស​ទៅ​ជា​ស្នង​ការ​រង និង​ប្រ​ធាន​ការរិយាល័យ​កណ្តាល​​ ភស្តុភារ និង​ហិរញ្ញ​វត្ថុ​។

៤.លោក វិរៈសេនីយ៍​ឯក សាន់ ប៊ុន​ថន ស្នង​ការរង​និង​ជា​ប្រ​ធាន​ការរិយាល័យ​កណ្តាល​​ប្រ​ឆាំង​បទ​ល្មើសនៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ក្នុង​នោះ​ក៏​មាន​ការ​បំពាក់ឋានន្តរ​សក្តិ​ជូន​វរៈសេនីយ៍​ទោ​ចំនួន​២១​រូប​និង វរៈសេនីយ៍​ត្រី ចំនួន​២៨រូប​ផង​ដែរ ។