ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រងាយ​ៗ 4យ៉ាង​ជួយដល់ការ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​រលោង

10 ឆ្នាំ មុន

ភាព​តាន​តឹងក្នុង​អា​រម្មណ៍​ ក្តី​ទុក្ខ​ព្រួយ​និង​ការ​​អស់កម្លាំងអាច​ធ្វើ​ឱ្យ​ស្បែក​ស្រ​អាប់​និង​មើល​ទៅ​ចាស់​ជាង​វ័យ ។ ដើម្បី​ធ្វើ​ឱ្យភាព​​ភ្លឺ​ថ្លា​របស់​ស្បែក​ត្រ​ឡប់​មក​វិញ​ ចូរ​អនុវត្ត​នូវ​វិធី​សាស្ត្រ​​៤​ចំណុច​ដូច​ខាង​ក្រោម ៖

ភាព​តាន​តឹងក្នុង​អា​រម្មណ៍​ ក្តី​ទុក្ខ​ព្រួយ​និង​ការ​​អស់កម្លាំងអាច​ធ្វើ​ឱ្យ​ស្បែក​ស្រ​អាប់​និង​មើល​ទៅ​ចាស់​ជាង​វ័យ ។ ដើម្បី​ធ្វើ​ឱ្យភាព​​ភ្លឺ​ថ្លា​របស់​ស្បែក​ត្រ​ឡប់​មក​វិញ​ ចូរ​អនុវត្ត​នូវ​វិធី​សាស្ត្រ​​៤​ចំណុច​ដូច​ខាង​ក្រោម ៖

១- ទទួល​ទាន​ផ្លែ​ឈើ​និង​បន្លែ​ស្រស់​ឱ្យ​បាន​ច្រើន ៖
រាល់​អា​ហារ​ដែលទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ស្បែក ។ ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ​នឹង​ជួយ​ឱ្យ​ស្បែក​មាន​ជី​វិត​រស់​រវើក​និង​ស្រស់​បំ​ព្រង ។ ​ចំណែក​ឯ​អា​ហារ​ដែល​សម្បូរ​ដោយ​ប្រូ​តេអុីន​និង​វីតា​មីន​នឹង​ជួយ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា ។

២- ប្រើគ្រឿង​សម្អាង​ធម្មជាតិ​ផ្សំ​ដោយ​ខ្លួន​ឯង ៖
ជំ​នួស​ឱ្យ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​សម្រស់​ផលិត​ពី​សារ​ធាតុ​គី​មី គេ​អាច​ប្រើ​ផលិត​ផល​ធម្ម​ជាតិ​ដើម្បី​សម្អាតស្បែក​មុខ ។ គេ​អាច​ធ្វើ​ល្បាយ​លាប​មុខ​ដោយ​លាយ​ចូល​គ្នា​នូវ  ត្រសក់​ ទឹក​ត្រ​សក់​ស្រូវ និង​ទឹក​ក្រូច​ឆ្មារ​២-៣​ដំណក់ ខណៈ​​បំ​បាត់​ស្នាម​ជាំ​ដោយ​ប្រើ​ចំណិត​ចេក​​ទុំ​បិទពី​លើ ។ ដោយ​ឡែក ប៉េង​ប៉ោះ​អាច​ប្រើ​ទប់​ស្កាត់​មុន​លើ​ស្បែក ។ ចូរ​លាយ​បញ្ចូល​គ្នា​នូវ​ទឹក​ប៉េង​ប៉ោះចំណុះ​៣ស្លាប​ព្រា​កា​ហ្វេ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​កា​ហ្វេ​និង​ក្រែម​ទឹក​ដោះ​គោ​២ស្លាប​ព្រា​កា​ហ្វេ ។ ចូរ​លាប​លើ​ស្បែក​ក្នុង​រូប​ភាព​ជា​រង្វង់ ។

៣-ចូរ​លាង​សម្អាត​ស្បែក​ដោយ​ទឹកត្រជាក់ ៖
ជានិច្ច​កាល ចូរ​ប្រើ​ប្រាស់​ទឹក​ត្រ​ជាក់​លាង​ជម្រះ​ស្បែក​ (ជា​ពិ​សេស​ស្បែក​មុខ​)ខណៈ​ទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត ។​

៤- ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់  ៖
ការ​បែក​ញើសពេញ​ខ្លួន​​​មិន​ត្រឹម​តែផ្តល់​ផល​ល្អ​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ​ប៉ុនែ​្តថែម​ទាំង​ផ្តល់​ផល​ល្អ​ដល់​ស្បែក​ផងដែរ ។ ​ចូរ​ចាប់​យក​ប្រ​ភេទ​លំ​ហាត់​ប្រាណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​រាង​កាយ​អំណោយ​ផល ។ ​ដោយ​ឡែក ចំពោះ​ការ​ធ្វើ​លំ​ហាត់​ប្រាណបែប​សមា​ធិ​ក៏​អាច​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​បាន​ផងដែរ ​​ខណៈលំ​ហាត់​ប្រាណ​ប្រ​ភេទ​នេះ​បាន​ជំ​រុញ​ដល់​ការ​ច​រា​ចរ​ឈាមក្នុង​រាង​កាយ​ ៕