ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាពគូ​ប្រកួត​​ប្រដាល់​អន្តរ​ជាតិ​​នៅ​លើ​រេញ​​ទូរ​ទស្សន៍​​អប្សរា​ថ្ងៃ​​សៅរ៍​សប្តាហ៍​​នេះ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​រៀង​រាល់​មួយខែ​ម្តង​នោះ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦​ មេសា​ សប្តាហ៍​នេះ​​នឹង​​វិល​មក​កំដរ​អារម្មណ៍​ទស្សនិក​ជន​សា​ជា​ថ្មី​ទៀត​ហើយ ។​ នៅ​ថ្ងៃ​នោះ​កីឡា​ករ​ដែល​ត្រូវ​ឡើង​ប្រកួត​មាន​ចំនួន​៥​គូ​ ក្នុង​នោះ​គូ​អន្តរ​ជាតិ​មាន​៣​គូ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​រៀង​រាល់​មួយខែ​ម្តង​នោះ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦​ មេសា​ សប្តាហ៍​នេះ​​នឹង​​វិល​មក​កំដរ​អារម្មណ៍​ទស្សនិក​ជន​សា​ជា​ថ្មី​ទៀត​ហើយ ។​ នៅ​ថ្ងៃ​នោះ​កីឡា​ករ​ដែល​ត្រូវ​ឡើង​ប្រកួត​មាន​ចំនួន​៥​គូ​ ក្នុង​នោះ​គូ​អន្តរ​ជាតិ​មាន​៣​គូ ។​

ជាមួយ​គ្នា​នេះ​ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ការប្រកួត​លក្ខណៈ​សាកល​អាជីព​រវាង​កីឡាករ​​ស្វាយ រដ្ឋា​ មក​ពីក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ និង​​កីឡាករ​ថៃ​ ថេវ៉ា​ស៊ីត​ឃុន​ម៉ាក​ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូ​ក្រាម​ ។​ កន្លង​មក​​ការ​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​សាកល​អាជីព​នេះ​ គេ​មិនសូវ​ជា​យក​ចិត្ត​ទុកដាក់​ ទើប​ក្លិប​ប្រដាល់​ភាគ​ច្រើន​មិ​នសូវ​មាន​ការ​អើ​ពើ​​បណ្តុះ​បណ្តាល​​កីឡាករ​ផ្នែក​នេះ​ឡើយ​ ព្រោះ​តែ​កីឡា​ករ​ស្ទើរតែ​ទាំង​អស់​យល់​ថា​ ការ​ហ្វឹក​ហាត់​ប្រដាល់​សាកល​មិនសូវ​មាន​ឱកាសបាន​ឡើង​សង្វៀន​ទេ ដូច្នេះ​ឱកាស​ក្នុង​ការ​​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ ក៏​ពុំ​សូវ​មាន​ដែរ​ ។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​បាន​ផ្តួច​ផ្តើម​គំនិត​ដាក់​បញ្ចូល​កម្មវិធី​ប្រកួត​ប្រដាល់​សាកល​អាជីព​នេះ​ឡើង​ ។

ស្វាយ​ រដ្ឋា​ គឺ​ជា​កំពូលជើង​​ខ្លាំង​ខាង​ប្រកួត​ប្រដាល់​សាកល​​អាជីព​មួយ​រូប​ តែ​មួយ​រយៈ​មក​នេះ​គេ​មិន​សូវ​លេច​មុខ​នៅ​លើ​សង្វៀន​ឡើយ​ ដោយ​សារ​តែ​​អត់​មានគូ​ប្រកួត​ ។ លើក​នេះ​គេ​ត្រូវ​ប៉ះ​កំពូល​ជើង​ខ្លាំង​មក​ពី​ថៃ​ដែល​មាន​​ប្រវត្តិ​ប្រកួត​រហូត​ដល់​ទៅ​៨០​ដង​ ឈ្នះ​៤៥​ដង​ ចាញ់​១៥​ដង និង​ស្មើ​២០​ដង​ ។ ដូច្នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​វាយ​តម្លៃ​ពី​លទ​្ធ​ផល​ទុក​មុន​បាន​ឡើយ ។​​ ង៉ែត​ រដ្ឋា​ មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ត្រូវ​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ​ កាន​ ក កាំ​ ប៉ាណាត​​ ក្នុងប្រភេទ​ទម្ងន់​៥៨​គីឡូ​ក្រាម​ ។ ង៉ែត​ រដ្ឋា​ គឺ​ជាអ្នកប្រដាល់​ខ្លាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោក​ជាំ​ ។​ កីឡាករ​ថៃ​ ក៏​មាន​ប្រវត្តិ​​ឡើង​សង្វៀន​ប្រកួត​​៨០​ដង​ ឈ្នះ​៥០​ដង​ ចាញ់​២០​​ដង និង​​ស្មើ​១០​ដង​​ដែរ​ ដូច្នេះ​ ង៉ែត រដ្ឋា​ មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​ ។​

យ៉េន​ ឌីណា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិ​កម្ម​ ជួប​ជា​មួយ​កីឡា​ករ​ថៃ​ ស៊ុព័រ ឆ័យ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ ។ កីឡា​ករ​ថៃ​រូប​នេះ​ទោះ​បី​គេ​ទើប​មាន​អាយុ​២១​ឆ្នាំ​ បុ៉ន្តែ​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ពិត​ជា​មិន​ធម្មតា​ឡើយ​ គឺ​មាន​រហូត​ដល់​ទៅ​១២០​ដង​ឯ​ណោះ ​ក្នុង​នោះ​ឈ្នះ​៨០ដង​ ស្មើ​២០​ដង និង​ចាញ់​២០​ដង​ ។​ ប្រវត្តិ​ប្រកួត​​នេះ​អាច​ច្រើន​ជាង​ យ៉េន ឌីណា​ ឆ្ងាយ​ណាស់​ ដូច្នេះ​មិន​ដឹង​ថា​ យ៉េន​ ឌីណា​ អាច​ទៅ​រួច​ជាមួយ​គេ​ដោយ​របៀប​ណា​នោះ​ទេ​ មាន​តែរង់​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ។​ នៅ​លើ​សង្វៀន​ដដែល​ កីឡាករ​កំពែង​ខ្មៅ មក​ពី​ក្លិប​វីអាយ​ភី​ចំការ​មន​ ក៏​នឹង​ជួប​ជាមួយ​កីឡា​ករ​អ៊ុន​ រតនា​​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ​ និង​កីឡា​ករ​ផុន ផាន់​ណា​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ជួប​ជា​មួយ​កីឡាករ​ឡុង សុវណ្ណ​ពៅ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ៕​