រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលូកយកទូរសព្ទ័ សាំសុងកាឡាក់ស៊ីថេប និងការបូបលុយពីក្នុងកាបូបស្ពាយរបស់ស្រ្តីម្នាក់ ត្រូវបានម្ចាស់កាបូបចាប់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ចនិងម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃ ទី២០ មេសា ២០១៤ នៅក្នុងផ្សារទំនើប ស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ.ជា ថូ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ នៅម្តុំនាគវន័ និងជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ ឈ្មោះ ទី ភេទ ប្រុស អាយុ ១៦ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ សំ អាតស្រីអូន ភេទ ស្រី អាយុ២៤ឆ្នាំរស់នៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបាននាំកូនតូចចំនួន០២នាក់មកលេងនិងរកទិញរបស់របស់របរប្រើប្រាស់នៅក្នុងផ្សារទំនើប ស៊ីធី ម៉ល ខណះពេលកំពុងតែដើរមើលរបស់របរលក់នៅក្នុងផ្សារ ស្រាប់តែមានជនសង្ស័យ០២នាក់ ដើរមកប្រជ្រៀត ជាមួយជនរងគ្រោះ ហើយពេលនោះជនសង្ស័យម្នាក់បន្លំលួចរ៉ូតការបូបស្ពាយរបស់ស្រ្តីរងគ្រោះហើយបានលូកយក បានទូរសព្ទ័ សាំសុងកាឡាក់ស៊ីថេប មួយគ្រឿង និងកាបូបលុយ រួចដាក់ចូលទៅក្នុងអាវ។ភ្លាមៗនោះស្រ្តីរងគ្រោះមានការចាប់អារម្មណ៏ហើយបានមើលក្នុងការបូបស្ពាយ ឃើញបាត់ទូរស័ព្ទ័និងការបូបលុយ ក៏មានការសង្ស័យនិងយុវជនដែល ដើរមកកៀកនិងខ្លួន ក៏ចាប់កអាវយុវជននោះក៏បានឃើញទូរស័ព្ទនៅក្នុងអាវ ហើយចាប់ខ្លួនឱ្យប៉ូលិសតែម្តង ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសាកសួរនិងបញ្ជូនសុំនុំរឿងបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តទៀតតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ