ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនជនទំនើង៣នាក់​ ប៉ុនប៉ង​មនុស្ស​ឃាត​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​

10 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ជន​សង្ស័យ៣នាក់​​​ត្រូវសមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​ បន្ទាប់​ពីពួកគេ​កាន់ពូថៅ​ កាំបិត​ និងដំបង​​ដេញកា.ប់​​​ម្ចាស់ម៉ូតូ តែ​ត្រូវ​ម្ចាស់​ម៉ូតូចោល​រត់គេច​ខ្លួន ស្រាប់តែពួកគេ​កា.ប់ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ ។

ខេត្ត​ពោធិ៍សាត់ ៖ ជន​សង្ស័យ៣នាក់​​​ត្រូវសមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​ បន្ទាប់​ពីពួកគេ​កាន់ពូថៅ​ កាំបិត​ និងដំបង​​ដេញកាប់​​​ម្ចាស់ម៉ូតូ តែ​ត្រូវ​ម្ចាស់​ម៉ូតូចោល​រត់គេច​ខ្លួន ស្រាប់តែពួកគេ​កាប់ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ ។

ហេតុការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលាម៉ោ​ង​៨ និង៣០នាទីយប់​​​ថ្ងៃទី​១៧​ ​មេសា ​២០១៤ ស្ថិត​ក្នុង​ភូមិក្រាំងតាសែន ​សង្កាត់ព្រៃញី​ក្រុង​​ពោធិ៍សាត់ ។

ប្រភពបាន​ឱ្យ​ដឹងថា ជន​សង្ស័យទាំង៣នាក់ ​១-ឈ្មោះ​ហែម ឌីថា ​អាយុ​៣០ឆ្នាំ ២-ឈ្មោះនី ម៉ៅ ​អាយុ២០​ឆ្នាំ និង​៣-ឈ្មោះដួង ចំរើន​ហៅប៉ោក ​អាយុ១៩ឆ្នាំ ទាំង៣នាក់ មានទីលំ​ភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍​សាត់ ត្រូវសមត្ថកិច្ច​បញ្ជូនទៅតុលាការ​នៅ​ថ្ងៃទី​១៩ មេសា ២០១៤ ។

ប្រភព​បានបន្តថា ការ​​ឃាត់ខ្លួននេះ គឺ​យោង​​តាមពាក្យបណ្ដឹង​របស់​ឈ្មោះ​ឃុត ផាត​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ រស់នៅ​ភូមិក្រាំង​តាសែន​ដែល​បានចោទ​ប្រកាន់​ថា កាលពីយប់ថ្ងៃទី១៧​​ មេសា​ ២០១៤ កន្លងមក ​គេបានជិះម៉ូតូម៉ាកហុង​ដា​​ពីផ្ទះ​ ដើម្បីទៅមើលគេរាំធុង​បាស​នៅ​ភូមិ​តាកុយ​ សង្កាត់បន្ទាយដី ។ ពេលជិះដល់មុខផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ឈ្មោះណែម ឡី ​ក្នុង​ភូមិក្រាំងតាសែន ​ស្រាប់តែជន​ទាំង៣​នាក់​ខាងលើស្ទាក់ឱ្យ​ឈប់ ។ ដោយឃើញពួក​គេ​មានកាន់កាំបិត ពូថៅ និងដំបង​គ្រប់ដៃ​ផង​នោះ ​រូបគេក៏ផ្ដួលម៉ូតូចោលរួច​ហើយ​រត់​គេចខ្លួនតែម្ដង ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព