ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំ​រឿង​​ប្លន់​ម៉ូតូ​សម្លា.ប់​ម្ចាស់​ ចាប់​​ខ្លួន​ជន​៨​នាក់ ក្រុម​ជន​ជាប់ពាក់​ព័ន្ធ​មាន​ទាំង​អស់​៩​នាក់ ពេល​នេះ​រត់​រួច​ម្នាក់​

10 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ​៖ ​ជន​សង្ស័យ​​ចំនួន​៨នាក់​​​ ត្រូវ​បាន​​​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​​ និង​ម្នាក់​​ទៀត​ ​​រត់គេ​ច​ខ្លួន​​បាត់ បន្ទាប់​​ពី​សមត្ថក​ិច្ច​​ស្រាវ​ជ្រាវ​​រក​ឃើញ​ថា ​ជន​សង្ស័យ​ទាំង​​៩នាក់​ ​បាន​រួម​គ្នា​ធ្វើ​សកម្ម​ភាព​​វាយ​សម្លា.ប់​បុរសម្នាក់​​ប្លន់​យ​កម៉ូតូ​​១​គ្រឿង​ ​កាល​ពី​វេលា​ម៉ោង​​ជាង​​៨​យប់​ ថ្ងៃ​ទី​​៨ មេសា​ ​នៅលើ​ផ្លូវ​​ខ្នង​ទំនប់​មួយ​កន្លែង​ក្បែរ​ស្ពាន​​ទួល​​ក្តួច​ ​​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ខ្មៅ​ ​ឃុំ​កន្សោម​អក​ ស្រុក​​កំពង់​ត្របែក​ ។

ខេត្ត​ព្រៃ​វែង​ ​៖ ​ជន​សង្ស័យ​​ចំនួន​៨នាក់​​​ ត្រូវ​បាន​​​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​​ និង​ម្នាក់​​ទៀត​ ​​រត់គេ​ច​ខ្លួន​​បាត់ បន្ទាប់​​ពី​សមត្ថក​ិច្ច​​ស្រាវ​ជ្រាវ​​រក​ឃើញ​ថា ​ជន​សង្ស័យ​ទាំង​​៩នាក់​ ​បាន​រួម​គ្នា​ធ្វើ​សកម្ម​ភាព​​វាយ​សម្លាប់​បុរសម្នាក់​​ប្លន់​យ​កម៉ូតូ​​១​គ្រឿង​ ​កាល​ពី​វេលា​ម៉ោង​​ជាង​​៨​យប់​ ថ្ងៃ​ទី​​៨ មេសា​ ​នៅលើ​ផ្លូវ​​ខ្នង​ទំនប់​មួយ​កន្លែង​ក្បែរ​ស្ពាន​​ទួល​​ក្តួច​ ​​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ខ្មៅ​ ​ឃុំ​កន្សោម​អក​ ស្រុក​​កំពង់​ត្របែក​ ។

លោក​វរ​សេនីយ៍​​​ឯក សេង​ ​សុភ័ក្ត្រ​ ស្នង​ការ​​រង​នគរ​បាល​​ខេត្ត​​ បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​​ឈ្មោះ​ កាន​់ ម៉ៅ​ ​ អាយុ​​២៤​ឆ្នាំ​ មានទី​លំ​នៅ​​ក្នុង​ភូមិព្រៃ​​ស្នួល​​ ឃុំ​​គោ​ក​ខ្ចក ​ស្រុក​កំពង់​​ត្របែក​ ​ត្រូវ​បាន​​ក្រុម​ជន​ល្មើស​​យក​ដុំ​ថ្ម​​វាយ​ចំ​ក្បាល​ បណ្តាល​ឱ្យ​​បែក​ផុង​លលា​ដ៍​​​ និង​​​ព្រួត​វាយ​​ទាត់​ធាក់​រហូត​​សន្លប់​ ទើប​សែង​យក​​ទៅ​​ទម្លាក់​​ទឹក​ពី​លើ​ស្ពាន​​ទួល​ក្តួច​ ​។ លុះ​មួយ​សន្ទុះ​​ក្រោយ​មក​​​ក៏​ចុះ​ទៅ​ស្រង់​មក​វិញ​ ពិនិត្យ​​មើល​ដឹង​ថាស្លាប់​ហើយ​​​ ទើប​នាំ​គ្នា​​ដឹក​យក​ទៅ​ទម្លាក់​​​ចោល​នៅ​ចំណុច​​​ផ្លូវ​ខ្នង​​ទំនប់​​ក្បែរ​ស្ពាន​​តា​រទេះ​​សេះ​ ​ដែល​មាន​ចម្ងាយ​​ប្រមាណ​១​គីទ្បូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ ។ ​

ក្រោយ​ពី​​ធ្វើ​សកម្មភាព​​វាយ​សម្លាប់​​ជន​រង​គ្រោះ​​ហើយ ក្រុម​ជន​ល្មើស​បានយក​ម៉ូតូ​​ជន​រង​គ្រោះ​ម៉ាកហុង​ដា​ឌ្រីម​សេ​១២៥​ ​ពណ៌​ខ្មៅ​ ​ស៊េរី​ឆ្នាំ​២០០៥​ ​ពាក់​ស្លាក​លេខ​​តាកែវ​ ១A-០៦​២៥​ ​ជិះ​យក​ទៅ​បាត់​ ឯ​អ្នក​ខ្លះ​​នាំ​គ្នា​ដើរ​​ទៅ​ដេក​នៅ​ផ្ទះ​​វិញ​ ធ្វើ​ដូច​​មិន​មាន​រឿង​​អ្វី​កើត​​ទ្បើង​ទាល់​តែ​សោះ​ ។ ​លុះ​ព្រឹកទ្បើង​វេលា​​ម៉ោង​ជាង​​៦​​ ​ក៏​មាន​អ្នក​​ស្រុក​ប្រទះ​ឃើញ​​​​សព​​ជន​រង​គ្រោះ​ ​និង​រាយ​ការណ៍​មក​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​​​កន្លែង​​កើត​ហេតុ​ ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ដឹង​ថា ​មាន​ករណី​ប្លន់​​សម្លាប់​កើត​ទ្បើង​ ។ ​

លោក​វរសេនីយ៍​​ឯក សេង​ សុភ័ក្ត្រ​ ​​​​បញ្ជាក់​ថា ​ក្រោយ​ពី​​ទទួល​បាន​​ព័ត៌​មាន​​ពី​ករណី​ប្លន់​​សម្លាប់​​នេះ​ភ្លាម​ រូប​លោក​​និង​លោក​វរ​សេនី​យ៍​ត្រី​ អ៊ុំ​ ​ចំរើន​ ​អធិ​ការ​​នគរ​បាល​​ស្រុក​កំពង់​ត្របែក​ ​បាន​ដឹក​នាំ​កម្លាំង​ចុះ​​ទៅ​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​យ៉ាង​ល្អិ​ត​ល្អន់​ ​។ តាម​រយៈ​​វត្ថុ​តាង​​នៅ​លើ​​ខ្លួ​ន​ប្រាណ​​សព​ និង​ស្លាក​​ស្នាម​​កន្លែង​កើត​ហេតុ​ ​រហូត​ដល់​​ល្ងាច​ថ្ងៃ​ដដែល​​នោះ ក៏​​​កំណត់បាន​មុខ​​សញ្ញា​​ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​ ​នៅ​ ​វ៉ា ​ភេទ​ប្រុស​ អាយុ​​៤៤​ឆ្នាំ និង​បាន​នាំ​​ខ្លួន​​មក​ធ្វើ​​ការ​សាក​សួរ​​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ។ ​

តាម​រយ​ៈ​​ចម្លើយ​សារ​ភាព​​របស់​ឈ្មោះ នៅ​ វ៉ា ​គួប​ផ្សំ​​ជា​មួយ​វត្ថុ​តាង​​ដែល​រក​បាន​​នៅ​កន្លែង​កើត​ហេតុ​​ផង​នោះ​ ​ទើប​ឈាន​​ទៅ​ដល់​ការ​​ចាប់​ខ្លួន​បក្សពួក​​​ជន​ល្មើស​​ជាបន្ត​ប​ន្ទាប់​ គឺ​នៅ​ព្រឹក​​ថ្ងៃ​ទី​​១០ មេសា​ ឃាត់​ខ្លួន​​បាន​ចំនួន​​៤នាក់​ ​និង​នៅ​យប់​ថ្ងៃ​ដដែល​​នោះ ​ឃាត់​ខ្លួន​​​បាន​ចំនួន​៣នាក់​​ទៀត​ ។ ​ដោយទ្បែក​ ជន​ល្មើស​​ម្នាក់​ទៀត​​ឈ្មោះ​ រដ្ឋា ​អាយុ​ជាង​​២០​ឆ្នាំ​ ​បាន​រត់​​គេច​ខ្លួន​បាត់​ ហើយ​បច្ចុប្បន្ន​សមត្ថ​កិច្ច​​កំពុង​តាម​​ចាប់​ខ្លួនបន្ត​​ ៕