ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវក្មេងស្ទាវពីរនាក់ស្ទាក់កាប់ប្រហារតាមផ្លូវបណ្តាលឱ្យរបួស របួសយ៉ាងធ្ងន់ធ្ងរដោយគ្មានមូលហេតុ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧មេសា ២០១៤ នៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិប៉ាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រុំ ។
ជនរងគ្រោះមានឈ្មោះ ស៊ុម រាត្រី ភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ ។បើតាមម្តាយរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ចាស់ទុំ មានពូ អុំ នាំគ្នា ជុំគ្នាផឹកស្រា បន្ទាប់មកអស់ស្រា ក៏បានប្រើក្មួយឱ្យទៅទិញស្រា មានគ្នា០៣ នាក់ដោយដើរចេញពីផ្ទះ ផឹកស៊ី បានប្រមាណ៣០ម៉ែត្រក៏មានក្មេងស្ទាវ ពី០៥ ទៅ០៦នាក់ ជិះម៉ូតូឌុបគ្នាមកស្ទាក់ផ្លូវ ហើយមាន០២នាក់ដោយម្នាក់កាន់ដាវសាំម៉ូរ៉ៃ និងម្នាក់ទៀតកាន់កាំបិតផ្គាក់ ស្ទុះមកកាប់ប្រហារតែម្តង ។
ម្នាក់ដែលកាន់ដាវសាំម៉ូរ៉ៃ បានកាប់លើករជនរងគ្រោះ ហើយជនរងគ្រោះលើកដៃរងបណ្តាលឱ្យដាច់ប្រអប់ដៃឆ្វេង និងម្រាមដៃឆ្វេងអស់មួយស្ទើរដាច់ចេញពីគ្នា នៅក្នុងហេតុការណ៏នេះជនរងគ្រោះនាំគ្នាប្រឹងរត់គេច។ហើយម្នាក់ទៀតដែលកាន់កាំបិតផ្គាក់បានដេញតាមកាប់អ្នករួមដំណើរ ពីរនាក់ទៀត តែពីរនាក់នោះរត់រួច ហើយបានស្រែកឆោឡោឱ្យចាស់ទុំ ក្នុងភូមិជួយ ទើបជនពាលទាំង០២នាក់នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហើយគ្នានអ្នកណាស្គាល់អត្តសញ្ញាណ ជនបង្ក ណាមួយដោយឃើញអ្នកជំងឺរបួសធ្ងន់ ក៏នាំគ្នាដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តដើម្បីសង្រ្គោះជីវិត ។
ចាស់ទុំ ក្នុងភូមិនាំគ្នា ហួសចិត្តជាមួយនិងជនពាលដែលមកស្ទាក់ កាប់ប្រហារមនុស្ស ដោយគ្នាន មូលហេតុ ហើយគេចខ្លួនដោយសុវត្តិភាព ពិតជាជនពាលមែន ។
ចែករំលែកព័តមាននេះ